ស្មារតីខ្មែរជួយខ្មែរ របស់ពលរដ្ឋខ្មែរនៅកូរ៉េ មានលក្ខណៈផុសផុលខ្លាំង ជាពិសេសសម្រាប់ចលនាជាតិប្រយុទ្ធប្រឆាំងមេរាគរាតត្បាតកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលសប្បុរសជនពលរដ្ឋខ្មែរនៅកូរ៉េ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នូវថវិកាចំនួន ៣,៤៦០,០០០ វ៉ុន និង ៣០០ដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី ២៧ មេសា ២០២០។
សូមជម្រាបជូនថា សប្បុរសជនដែលមានបំណងបរិច្ចាគថវិកា ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ។