ចែករំលែកផង! មជ្ឈមណ្ឌល CKCC បើកវគ្គសិក្សាផ្ទាល់ភាសាកូរ៉េទូទៅថ្មី សម្រាប់គ្រប់កម្រិត ចាប់ផ្តើមចូលរៀនពាក់កណ្តាលខែវិច្ឆិកា

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានជូនដំណឺងអំពីថ្នាក់បើកថ្មីសម្រាប់វគ្គសិក្សាផ្ទាល់ ភាសាកូរ៉េទូទៅ ដែលសិក្សានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េផ្ទាល់។

ថ្នាក់បើកថ្មីនេះ មាន៣កម្រិតសិក្សាសម្រាប់អ្នកចង់រៀនភាសាកូរ៉េទូទៅ៖

  • កម្រិត ១ (១.១ & ១​.២)៖ តម្លៃ ៩០ដុល្លារ/ត្រីមាស ឬ ១៦២ដុល្លារ/ឆមាស
  • កម្រិត ២ (២.២)៖ តម្លៃ ១០០ ដុល្លារ/ត្រីមាស ឬ ១៨០ ដុល្លារ/ឆមាស
  • កម្រិត ៣ (៣.២)៖ តម្លៃ ១២០ ដុល្លារ/ត្រីមាស ឬ២១៦ ដុល្លារ/ឆមាស

វគ្គសិក្សានេះនឹងត្រូវបង្រៀនដោយគ្រូជនជាតិកូរ៉េ និងខ្មែរដែលមានជំនាញអក្សរសាស្រ្តភាសាកូរ៉េ ហើយនឹងមានចេញនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយពីសិក្សាចប់ដោយជោគជ័យផងដែរ។

ក្នុងនោះដែរ សិស្សនិស្សិតដែលចុះឈ្មោះនឹងទទួលបានសមាជិកភាពបណ្ណាល័យរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ។

🗓 ចាប់ផ្តើមសិក្សានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០

📍 សិក្សានៅថ្នាក់រៀនផ្ទាល់

✅ ចាប់ផ្ដើមទទួលពាក្យចូលរៀន ពីថ្ងៃជូនដំណឹង នេះរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

☎️ សម្រាប់ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៩៩៩ ៤៩៤ / ០១៦ ៦៩៧ ៣៣៥ ទំព័រហ្វេសប៊ុក៖ www.facebook.com/rupp.ckcc ឬគេហទំព័រ៖ www.ckcc.edu.kh

ខិតប័ណ្ណព័ត៌មានលម្អិតនៃវគ្គសិក្សា
អាគារមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

 

Leave a Reply

Your email address will not be published. Required fields are marked *