កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើងដែលមានកូនៗ អាចចេះនិយាយភាសាខ្មែរបានខ្លះៗ តិចឬក៏ច្រើន អាចស្នើសុំចុះឈ្មោះដាក់ពាក្យប្រលងប្រកួតប្រជែងក្នុងកម្មវិធី 2020 Ulsan Nam-gu Multicultural Family Parent Country ដើម្បីលើកស្ទួយវប្បធម៌ខ្មែរយើង។
សម្រាប់បងប្អូនពលករ ឬក៏ស្រ្តីៗក៏អាចចុះឈ្មោះចូលរួមបាន ប្រសិនបើមានចំណាប់អារម្មណ៍។
កម្មវិធី 2020 Ulsan Nam-gu Multicultural Family Parent Country នេះមានព័ត៌មានដូចខាងក្រោម៖
- កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០
- វេលាម៉ោង៖ ១៣:០០ ដល់ ១៦:០០
- ទីតាំង៖ 울산광역시 남구 청소년 차오름센터
- អ្នករៀបចំ៖ សារព័ត៌មាន Ulsan Women’s Newspaper
- អ្នកឧបត្ថម្ភ៖ Ulsan Nam-gu Healthy Families Multicultural Family Support Center, Ulsan Nam-gu General Social Welfare Center, UIVC-Ulsan International Volunteer Center, Han Drop
- លក្ខខណ្ឌបេក្ខជនចូលរួមប្រកួតប្រជែង៖ ប្រកួតនិយាយភាសាកំណើត និងភាសាកូរ៉េ និងចំណេះដឹងទូទៅទាក់ទងនឹងវប្បធម៌
- 일반부(8명) – 모국어와 한국어 학생부(8명) – 부모나라 언어 다문화가족 장기자랑 시상
- រង្វាន់៖
- ជ័យលាភីលេខ១ (សម្រាប់បេក្ខជន ២ រូប) ៖ ប្រាក់រង្វាន់ ១លានវ៉ុនម្នាក់ និងពានរង្វាន់ធំ
- ជ័យលាភីលេខ២ (សម្រាប់បេក្ខជន ២ រូប) ៖ ប្រាក់រង្វាន់ ៥០ម៉ឺនវ៉ុនម្នាក់
- ជ័យលាភីលេខ៣ (សម្រាប់បេក្ខជន ៤ រូប) ៖ ប្រាក់រង្វាន់ ៣០ម៉ឺនវ៉ុនម្នាក់
- ជ័យលាភីលេខ៤ (សម្រាប់បេក្ខជន ៤ រូប) ៖ ប្រាក់រង្វាន់ ២០ម៉ឹនវ៉ុនម្នាក់
- ជ័យលាភីលេខ៥ (សម្រាប់បេក្ខជន ៤ រូប) ៖ ប្រាក់រង្វាន់ ១០ម៉ឺនវ៉ុនម្នាក់