អានសាន់៖ មជ្ឈមណ្ឌលគាំពារពលកអាន់សាន់ បានធ្វើការជូនដំណឹងអំពីការផ្តល់សេវាពិគ្រោះយោបល់ និងផ្ដល់ការប្រឹក្សាជូនបងប្អូនពលករ-ពលការនី ដែលមានបញ្ហាការងារ និងមានសេវាបកប្រែដោយឥតគិតថ្លៃ ជួយសម្រួលដល់បងប្អូនដែលមានផល់លំបាកទាក់ទងនិងភាសា ការលំបាកផ្សេងៗ ទាក់ទងនិងការងារ ដែលមានដូចជា៖
- ទៅមន្ទីពេទ្យ ទៅធនាគារ
- បកប្រែជាមួយថៅកែប្ដូរការងារ
- ត្រូវការគិតបំណាច់ឆ្នាំ
- រៀបចំឯកសារដាក់ពាក្យយកលុយបំណាច់ឆ្នាំនៅសាមសង់ហ្វាជេ ភ្ជាប់ទូរស័ព្ទទៅសាមសង់ហ្វាជេឆែកប្រាក់បំណាច់ឆ្នាំ
- ដាក់ពាក្យបណ្ដឹងបញ្ហាថៅកែមិនបើកប្រាក់ខែជូន ល។
សំរាប់បងប្អូនដែលមានបញ្ហាដូចខាងលើនេះ សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ☎️ 1577-0071 ហើយសម្រាប់ភាសាខ្មែរ ចុចលេខ 11*
បងប្អូននិងទទួលបានសេវាបកប្រែ និងសេវាពិគ្រោះយោបល់រាល់បញ្ហារបស់បងប្អូនដែលជួបប្រទះ ជារៀងរាល់ថ្ងៃច័ន្ច រហូតដល់ថ្ងៃអាទិត្យ រៀងរាល់ថ្ងៃ 365 ថ្ងៃ ចាប់ពីម៉ោង 9:00ព្រឹក រហូតដល់ម៉ោង 18:00ល្ងាច