វិមានប្រធានាធិបតីកូរ៉េ៖ ទីប្រឹក្សាសន្តិសុខអាម៉េរិកនឹងធ្វើទស្សនកិច្ចមកកូរ៉េខាងត្បូង ក្រោយពីការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាខាងមុខ

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខអាម៉េរិកលោក Robert O’Brian នឹងធ្វើទស្សនកិច្ចមកទីក្រុងសេអ៊ូលនៅខែក្រោយនេះ អាចនឹងក្រោយពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នេះបើតាមការលើកឡើងរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ។

អ្នកនាំពាក្យប្រធានាធិបតី Kang Min-seok បានលើកឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា កាលពីសប្តាហ៍មុនក្នុងអំឡុងពេលនៃប្រធានផ្នែកសន្តិសុខជាតិកូរ៉េ លោក Suh Hoon បានស្នើអញ្ជើញទៅកាន់ដៃគូរបស់គាត់ដែលជាទីប្រឹក្សាសន្តិសុខអាម៉េរិក ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េវិញ។ គេរំពឹងថាទស្សនកិច្ចរបស់លោក Robert O’Brian អាចនឹងធ្វើឡើងក្រោយការបោះឆ្នោតប្រធានាធិបតីអាម៉េរិកថ្ងៃទី ៣ វិច្ឆិកា ខាងមុខ។

នៅក្នុងទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក លោកប្រធានផ្នែកសន្តិសុខជាតិកូរ៉េ Suh Hoon បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់អាម៉េរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ផងដែរ ដែលនេះជាឱកាសដ៏ល្អដើម្បីពង្រឹងភាពជាសម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរ។ ក្នុងនោះប្រធានបទដែលភាគីទាំងពីរពិភាក្សាផ្តោតសំខាន់លើបញ្ហាសន្តិសុខតំបន់ រួមមានការពិភាក្សាលើចំណាយរួមទៅការតាំងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង និងការបន្តចរចាជាមួយកូរ៉េខាងជើងលើបញ្ហានុយក្លេអ៊ែរផងដែរ។

សម្ព័ន្ធមិត្តទាំងពីរក៏បានយល់ព្រមសហការគ្នាលើការបង្កើតឱ្យបាននូវវ៉ាក់សាំងថ្មីសម្រាប់មេរោគកូរ៉ូណាផងដែរ។

សូមបញ្ជាក់ថា លោក Robert O’Brian ត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខអាម៉េរិកកាលពីថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០១៩ កន្លងមក។

ទីប្រឹក្សាសន្តិសុខអាម៉េរិកលោក Robert O’Brien

 

 

Leave a Reply

Your email address will not be published. Required fields are marked *