គួរអោយសរសើរ ការយកចិត្តទុកដាក់ខ្ពស់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លើពលរដ្ឋខ្លួនក្នុងគ្រានៃការរាតត្បាតជម្ងឺកូវីដ-១៩

គ្មានឪពុកម្តាយ ឬអាណាព្យាបាលណាដែលមិនយកចិត្តទុកដាក់ពីកូនៗនោះឡើយ !!

ក្នុងគ្រាដ៏លំបាកនៃការរាតត្បាតជម្ងឺកូវីដ-១៩ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តែងតែបានតាមដានសភាពការណ៍ និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះរាល់ប្រជាជនកម្ពុជាគ្រប់ៗរូបនៅលើទឹកដីសាធារណរដ្ឋកូរ៉េ។ ជាក់ស្តែង ក្នុងកាលៈទេសៈដែលបងប្អូនពលករកម្ពុជាយើង កំពុងជួបប្រទះការលំបាក ដែលត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ដោយមិនចេញក្រៅនោះ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានពាំនាំចំណីអាហារ និងគ្រឿងសម្ភារៈចាំបាច់មួយចំនួនប្រគល់ជូនបងប្អូនប្រជាជនកម្ពុជាយើង ដើម្បីជួយសម្រួលនូវការលំបាករបស់ពួកគាត់ផងដែរ។

សូមបងប្អូនប្រជាជនកម្ពុជាទាំងអស់នៅប្រទេសកូរ៉េ បន្តគោរព និងអនុវត្តតាមវិធានការនានារបស់អជ្ញាធរកូរ៉េ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយស្ថានទូតកម្ពុជា ដើម្បីចូលរួមគ្នាការពារ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ទាំងអស់គ្នា។

 

Leave a Reply

Your email address will not be published. Required fields are marked *