ចែករំលែក! មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូល រៀបចំកម្មវិធីពិនិត្យភាពតានតឹង និងស្រ្តេសជូនបងប្អូនខ្មែរយើង សប្តាហ៍ក្រោយនេះហើយ

សេអ៊ូល៖ មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូល បានជូនដំណឹងអំពីកម្មវិធីកម្មវិធីធ្វើរោគវិនិច្ឆ័យភាពតានតឹង ជូនដល់បងប្អូនពលករយើង នៅថ្ងៃទី២៥ តុលា ២០២០ ខាងមុខ។

កម្មវិធីនេះនឹងផ្តោតទៅលើការពិនិត្យពីបញ្ហាស្ត្រេស និងភាពតានតឹង ហើយនឹងធ្វើការពិនិត្យជូនដល់បងប្អូនពលករយើង ព្រមទាំងមាននូវការចែកជូនអំណោយជាសម្ភារៈប្រើប្រាស់ផ្សេងៗ មានដូចជា ម៉ាស់ចំនួន ២០, ឡេលាបមុខ ១, ក្រែមលាបមាត់ ១, កន្សែងទឹកសម្រាប់ជូត ១ដុំ, សាប៊ូដុសខ្លួន ១, សាប៊ូដុំ ២, និងថ្នាំដុសធ្មេញ ១។

បងប្អូនដែលចាប់អារម្មណ៍អាចអញ្ជើញមកទទួលការពិនិត្យនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០០២ វេលាម៉ោង ១២ ថ្ងៃត្រង់ទៅ។

បងប្អូនអាចធ្វើការទំនាក់ទំនងសម្រាប់ទទួលបានព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 1644-0644 ហើយសម្រាប់ភាសាខ្មែរ សូមចុចបន្តយកលេខ ១១ ឬក៏អាចទាក់ទងផ្ទាល់មកលេខ 02-6900-8021 ??

កម្មវិធីពិនិត្យជំងឺជូនបងប្អូនខ្មែរ កន្លងមក

 

បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានមកទទួលការពិនិត្យជំងឺកន្លងមក

 

Leave a Reply

Your email address will not be published. Required fields are marked *