លឺតែគេនិយាយថារបស់នេះ ឬរបស់នោះជាប់ពន្ធ-អាករ !! ដែលដឹងអត់ថាពន្ធ និងអាករជាអ្វី? ហើយខុសពីគ្នាដូចម្តេចខ្លះ?

ពន្ធ និងអាករខុសគ្នាដូចម្តេច?

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឆ្ងល់ថា ពន្ធ និងអាករខុសគ្នា ឬដូចគ្នាយ៉ាងណាហើយ!

កាក់សេននឹងបកស្រាយឲ្យបាត់ចម្ងល់ថា ពន្ធ គឺខុសពីអាករ ត្រង់ថាពន្ធជាកាតព្វកិច្ចផ្ទាល់របស់អ្នកបង់ពន្ធ មានន័យថាអ្នកជាប់ពន្ធត្រូវបង់ពន្ធទៅឲ្យរដ្ឋផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ ហើយ ពន្ធជាកាតព្វកិច្ចរបស់បុគ្គលគ្រប់រូបដែលជាប់ពន្ធមិនកំណត់ថាទាល់តែជាបុគ្គលដែលបានចុះបញ្ជីពន្ធដារ ជាអ្នកជាប់ពន្ធតូច ឬមធ្យម ឬធំទេ។

ពន្ធផ្ទាល់មានដូចជា៖

  • ពន្ធលើប្រាក់បៀវត្ស
  • ពន្ធលើអត្ថប្រយោជន៍បន្ថែម
  • ពន្ធអចលនទ្រព្យ
  • ពន្ធលើប្រាក់ចំណូល
  • ពន្ធលើប្រាក់ចំណេញ
  • ពន្ធលើចំណេញមូលធន
  • ពន្ធកាត់ទុក
  • ពន្ធប្រថាប់ត្រា
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
  • ពន្ធលើឈ្នួលផ្ទះ និងដី
  • ពន្ធប៉ាតង់ និង ពន្ធអប្បបរមា។
ចំណែក អាករវិញ ជាប្រភេទពន្ធប្រយោល ដែលអ្នកជាប់ពន្ ធបង់ពន្ធនេះប្រយោលតាមការប្រើប្រាស់ទំនិញនិងសេវា ក្នុងនោះមានដូចជា៖
  • អាករលើតម្លៃបន្ថែម
  • អាករបំភ្លឺសាធារណៈ
  • អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងអាករស្នាក់នៅ។
ខ្លឹមសារអត្ថបទទាំងស្រុងពី៖ កាក់សេន – KAKCENT

Leave a Reply

Your email address will not be published. Required fields are marked *