ស៊ឹងណាំ៖ កាលពីថ្ងៃទី ១៤ តុលា ២០២០នេះ មជ្ឈមណ្ឌលគាំពារសុខុមាលភាពជនបរទេសនៅទីក្រុងស៊ឹងណាំ បានចាប់ផ្តើមបើកបង្រៀនវគ្គធ្វើម្ហូបកូរ៉េតាមប្រព័ន្ធអនឡាញ។
តាមការជូនដំណឹងរបស់មជ្ឈមណ្ឌលគាំពារសុខុមាលភាពជនបរទេសនៅទីក្រុងស៊ឹងណាំ វគ្គនេះបានបើកកាលពីថ្ងៃពុធទី១៤ តុលា ហើយសម្រាប់គ្រឿងផ្សំសម្រាប់រៀនធ្វើម្ហូន នឹងត្រូវបានទិញ ហើយបែងចែកដោយយោងទៅតាមចំនួនសិស្សហើយ ដោយមុនដល់ថ្ងៃរៀនតាមអនឡាញ សិស្សដែលបានចុះឈ្មោះបានមកទទួលយកគ្រឿងទៅផ្ទះរៀងៗខ្លួន បន្ទាប់មកត្រូវបានរៀនធ្វើតាមជាមួយអ្នកគ្រូបង្រៀនតាមអនឡាញទាំងអស់គ្នា។
ទោះបីអ្នកគ្រូបង្រៀនមានការព្រួយបារម្ភអំពីវិធីសាស្ត្របង្រៀនដែលមិនបានដិតដល់ដូចការជួបបង្រៀនផ្ទាល់ក៏ដោយ ក៏សិស្សអាចធ្វើតាមនូវការណែនាំបង្ហាត់បង្រៀនបានយ៉ាងល្អឥតខ្ចោះ។
យោងតាមការលើកឡើងរបស់មជ្ឈមណ្ឌលគាំពារសុខុមាលភាពជនបរទេសនៅទីក្រុងស៊ឹងណាំ កម្មវិធីបានដំណើរការដោយក្ដីរីករាយ ថ្ងៃនេះសិស្សទាំងអស់គ្នាបានចំអិនម្ហូបឈ្មោះ តុកប៉ុកគី! ហើយមជ្ឈមណ្ឌលបានជូនពរឱ្យសិស្សទាំងអស់គ្នាញាំអាហារពេលល្ងាចឆ្ងាញ់ជាមួយក្រុមគ្រួសារនៅផ្ទះហើយចូលរួមរៀនតាមអនឡាញបានល្អនៅសប្តាហ៍ក្រោយទៀត ~ ^^សូមអរគុណ!