សេអ៊ូល៖ សម្រាប់បងប្អូនខ្មែរនៅកូរ៉េ ដែលត្រូវទៅលេងស្រុកកំណើត សូមជ្រាបអំពីការផ្លាស់ប្តូរវិធានការកំណត់សម្រាប់ការចេញចូលប្រទេសកូរ៉េ ដែលទើបនឹងបានកែប្រែថ្មីមួយចំនួនដូចជា៖
បងប្អូនដែលកាន់វីសា E-9 ពេលដែលត្រឡប់មកលេងកម្ពុជាហើយត្រឡប់ទៅវិញ ត្រូវស្នើសុំលិខិតចូលវិញ តាមប្រព័ន្ធអ៊ីនធើណែត (하이코리아) ឱ្យបានមុនពេលថ្ងៃចាកចេញចំនួន ៤ ថ្ងៃមុន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១២ ខែតុលានេះតទៅ អជ្ញាធរកូរ៉េមិនអនុញ្ញាតឱ្យមានការស្នើសុំលិខិតចូលប្រទេសកូរ៉េវិញនៅតាមព្រលានយន្តហោះបានទៀតទេ (លើកលែងតែអ្នកដែលមានគ្រួសារស្លាប់ ទើបអាចសុំបាននៅព្រលានយន្តហោះ)។