ចាប់ពីថ្ងៃនេះទៅ អជ្ញាធរកូរ៉េតម្រូវឱ្យពាក់ម៉ាស់នៅតាមមធ្យោបាយដឹកជញ្ជូន និងទីសាធារណៈជានិច្ច ហើយនឹងផាកពិន័យដល់ ១០ម៉ឺនវ៉ុន​ ចំពោះករណីល្មើស

សេអ៊ូល៖ តាមរយៈវិធានការថ្មីដែលរដ្ឋាភិបាលកូរ៉េបានដាក់ចេញ ដើម្បីបង្ការការឆ្លងនៃជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃអង្គារសប្តាហ៍ទី១៣ តុលា នេះទៅ ប្រជាជនទាំងអស់ត្រូវពាក់ម៉ាសនៅទីសាធារណៈ និងនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈដេីម្បីធ្វេីអោយប្រសេីរឡេីងប្រយុទ្ធជាមួយកូរ៉ូណា។

បើតាមការលើកឡើងរបស់អជ្ញាធរកូរ៉េខាងត្បូង នេះគឺជាវិធានការស្របជាមួយនឹងការអនុវត្តវិធានការណ៍ត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសផ្តាសាយ។

ប្រសិនបើប្រជាជនមិនពាក់ម៉ាស នៅពេលប្រេីមធ្យោបាយធ្វើដំណើរសាធារណៈ(ឡានក្រុង រថភ្លេីង) និងនៅក៏ដូចជាកន្លែងពេទ្យនិងកន្លែងថែទាំអ្ន្ជកជំងឺ នឹងប្រឈមនឹងការផាកពិន័យរហូតដល់ ១០០,០០០ វ៉ុន (៨៧ ដុល្លារ) ។

ទោះយ៉ាងណាមនុស្សដែលមានអាយុក្រោម ១៤ ឆ្នាំនិងអ្នកដែលមិនអាចពាក់ម៉ាស់ដោយសារបញ្ហាសុខភាពនឹងត្រូវតែបានលេីកលែង ហេីយក៏ប្រជាជន ក៏នឹងត្រូវបានអនុញ្ញាតក្នុងករណីពិសេសដូចជានៅពេលពួកគេលាងមុខ ញ៉ាំអាហារ ឬហែលទឹក។

ការផាកពិន័យក៏អាចត្រូវបានអនុវត្តលេីបុគ្គលណាដែលពាក់ម៉ាស់នៅក្រោមច្រមុះរបស់ ហេីយកន្សែងបង់ក ឬប្រភេទម៉ាសដែលមិនអាចការពារអ្នកដទៃពីវីរុស នឹងមិនត្រូវបានអនុញ្ញាតិក្រោមឱ្យប្រើប្រាស់ជំនួសម៉ាស់បានឡើយ។

រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមដាក់ពិន័យលើអ្នករំលោភបំពានបន្ទាប់ពីមានរយៈពេលអនុគ្រោះ ៣០ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ ដែលមានន័យថាការពិន័យនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែវិច្ឆិកាខាងមុខ។

ប្រភព៖ លោក កូវ ម៉េង

Leave a Reply

Your email address will not be published. Required fields are marked *