កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី ១៤ តុលា ២០២០នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅ ២ ម៉ោងទៀត (ម៉ោង ៤ រសៀលនៅកម្ពុជា) ទឹកជំនន់អាចនឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។
តាមរយៈហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋនៅតាមទីតាំងខាងលើត្រូវប្រញ៉ាប់រើសឥវ៉ាន់ និងស្វែងរកទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗពីទឹកជំនន់ខាងលើនេះ។