ក្រុមការងារស្ថានទូតកម្ពុជាចូលរួមតាំងពិព័រណ៌ បង្ហាញសក្តានុពលនៃការវិនិយោគនៅកម្ពុជាក្នុងកម្មវិធីសប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020

សេអ៊ូល៖ កាលពីថ្ងៃទី ១៣ តុលា ២០២០ ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា ដឹកនាំដោយលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានចូលរួមតាំងពិពណ៌មុខទំនិញផលិតផលរបស់កម្ពុជា និងធ្វើបទអន្ដរាគមន៍ស្ដីពីសក្ដានុពល លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ក្នុងឱកាសនៃកម្មវិធីសប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020។

ក្រុមការងារស្ថានទូតនឹងចូលរួមក្នុងកម្មវិធីនេះរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ ហើយមានការដាក់តាំងនូវផលិតផលសក្តានុពលកម្ពុជាមួយចំនួនធំរបស់កម្ពុជាដើម្បីឱ្យធុរជនសំខាន់ៗរបស់ប្រទេសដែលចូលរួម អាចទស្សនា និងសួរនាំព័ត៌មានបន្ថែមដើម្បីអាចឈានទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនានា នាពេលអនាគតផងដែរ។

ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា ធ្វើបទបង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា

បើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូតក្នុងទំព័រហ្វេសប៊ុក កម្មវិធីសប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020 ដ៏សំខាន់នេះ នឹងក្លាយទៅជាទីកន្លែងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកូរ៉េ និងបណ្ដាប្រទេសដែលស្ថិតនៅក្នុងកម្មវត្ថុនៃគោលនយោបាយថ្មីទិសខាងត្បូងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន។

ស្តង់នៃប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា 2020

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *