ចងើធ្វើការឱ្យគេ​ ឬចង់រកស៊ីខ្លួនឯង? ៦ ចំណុចនេះ អាចឱ្យអ្នកសម្រេចចិត្តបានថា តើមួយណាដែលសាកសមនឹងយើងជាងគេ?

ដែលសួរខ្លួនឯងអត់ថា ធ្វើការឱ្យគេ ឬ រកស៊ី មួយណាសាកសមនឹងអ្នកជាង?

ថ្ងៃនេះ #LuyBook នឹងធ្វើការប្រៀបធៀបកត្តាមួយចំនួន ដែលជាភាពខុសគ្នារវាងការធ្វើការ និងការប្រកបអាជីវកម្ម ដើម្បីអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការពិចារណា។
១. សក្តានុពលចំណូល៖ ចំពោះការធ្វើអាជីវកម្ម គឺមិនមានដែនកំណត់ថាតើអ្នកអាចរកប្រាក់ចំណូលបានប៉ុន្មានទេ។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង គំនិត និងផែនការអាជីវកម្មរបស់អ្នក និងការគាំទ្រពីអតិថិជន។ សម្រាប់ឯអ្នកធ្វើការវិញ គឺមានពិដានកំណត់ចំពោះកម្រិតប្រាក់ខែដែលអ្នកអាចទទួលបាន ហើយក៏មាននៅរយៈពេលកំណត់មួយ មុននឹងអ្នកអាចឡើងកាំប្រាក់ខែ ឬទទួលបានការដំឡើងតំណែងការងារ។ ដូច្នេះ នៅចំណុចនេះអាជីវកម្មប្រសើរជាងការងារ។
២. ហានិភ័យ៖ ហានិភ័យចំពោះអ្នកប្រកបអាជីវកម្មគឺខ្ពស់ជាងអ្នកធ្វើការច្រើនដង ជាពិសេសនៅដំណាក់កាលទើបចាប់ផ្តើម ដែលម្ចាស់អាជីវកម្មមិនទាន់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជនឬអត់។ ខណៈដែលអ្នកធ្វើការមានស្ថេរភាពការងារ និងប្រាក់ចំណូល ដោយមិនមានការភ័យខ្លាចចំពោះការបរាជ័យ។
៣. ទំនួលខុសត្រូវ៖ ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវ និងសម្ពាធច្រើន ដូចជាគ្រប់គ្រងបុគ្គលិក ចំណាយ-ចំណូល ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយអតិថិជនជាដើម។ ការបង្កើតអាជីវកម្មមួយដែលជោគជ័យត្រូវចំណាយពេលរាប់ឆ្នាំ និងក្រុមការងារល្អមួយ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ និងឡើងដល់កម្រិតនាយកប្រតិបត្តិ និយោកជិតក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ប៉ុន្តែទំនួលខុសត្រូវ និងការលះបង់មានកម្រិតទាបជាងម្ចាស់អាជីវកម្ម។
៤. សេរីភាព៖ នៅដំណាក់កាលទើបចាប់ផ្តើម ម្ចាស់អាជីវកម្មនឹងត្រូវជាប់ជើងនឹងអាជីវកម្ម ដកខ្លួនមិនរួចទាំងថ្ងៃសៅរ៍-អាទិត្យ។ បន្ទាប់ពីអាជីវកម្មដំណើរការបានល្អប្រសើរ ម្ចាស់អាជីវកម្មនឹងអាចធូរស្រាលពេលវេលាបន្តិចក្រោយពីខ្លួនបង្កើតបានក្រុមការងារដ៏ល្អមួយដែលអាចទុកចិត្តបាន ហើយពួកគេមានសេរីភាពក្នុងការកំណត់នូវកាលវិភាគប្រចាំថ្ងៃរបស់ខ្លួន។ ដោយឡែក អ្នកធ្វើការភាគច្រើនត្រូវធ្វើតាមការកំណត់របស់ក្រុមហ៊ុន។ យ៉ាងណាមិញ ពួកគេអាចទំនេរ ឬរវល់ស៊ីសងលើសមត្ថភាពគ្រប់គ្រងពេលវេលារបស់ពួកគេ គ្រាន់តែម្ចាស់ក្រុមហ៊ុនមួយចំនួន មិនចូលចិត្តឱ្យបុគ្គលិកនៅទំនេរ ហើយអាចបន្ថែមទំនួលខុសត្រូវ និងបន្ទុកការងារតាមជាក់ស្តែង។
៥. តុល្យភាពជីវិត៖ ជីវិតរបស់អ្នកជំនួញមានភាពមមាញឹក និងភាពតានតឹងច្រើន។ និយោជិតជាទូទៅមានតុល្យភាពជីវិតប្រសើរជាងម្ចាស់អាជីវកម្ម។
៦. ការពេញចិត្ត៖ ភាគច្រើនម្ចាស់ជំនួញមានការពេញចិត្តនឹងការងាររបស់ខ្លួនជាងអ្នកធ្វើការ ដោយសារខ្លួនមានសេរីភាពក្នុងការសម្រេចចិត្ត។
ប្រភពអត្ថបទទាំងស្រុង៖ LuyBook
រូបតំណាងការធ្វើការក្នុងការិយាល័យ
រូបតំណាងនៃការបើកអាជីវកម្មដោយខ្លួនឯង

Leave a Reply

Your email address will not be published. Required fields are marked *