សេអ៊ូល៖ គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមបន្ថយវិធានការគម្លាតសង្គម មកកាន់កម្រិតទាបជាងគេបង្អស់។
ព័ត៌មានបន្ថែមទៀតនឹងមានផ្តល់ជូននាពេលក្រោយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ជាថ្ងៃទី៤ជាប់ក្រោយហើយ ដែលករណីឆ្លងថ្មីបានធ្លាក់ចុះមកក្រោម ១០០ ករណី ដែលមានត្រឹម ៥៨ ករណីថ្មីប៉ុណ្ណោះនៅថ្ងៃអាទិត្យនេះ។ ករណីឆ្លងមេរោគកូរ៉ូណាសរុបនៅកូរ៉េខាងត្បូង មានចំនួន ២៤៦០៦ករណី។
