យុវនារីកម្ពុជាវ័យក្មេងទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតចំណេះដឹងពីកូរ៉េ ក្នុងចំណោមបេក្ខជនជាច្រើនទៀតទូទាំងពិភពលោក

សេអ៊ូល៖ អម្បាញ់មិញនេះ យុវនារីកម្ពុជា ប្អូនស្រី ស៊ី យូអ៊ី (씨유이) បានទទួលពានរង្វាន់លេខ១ ក្នុងចំណោមបេក្ខជនពីប្រទេសដទៃទៀត ក្នុងការប្រកួតប្រជែងកម្មវិធី 2020 Quiz on Korea នៅលើទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង។

កម្មវិធីនេះជាកម្មវិធីប្រកួតប្រជែងចំណេះដឹងអំពីប្រទេសកូរ៉េ ដែលមានការជ្រើសរើសបេក្ខជនប្រកួតប្រជែងពីប្រទេសជាច្រើន តាមរយៈស្ថានទូតកូរ៉េដែលមាននៅតាមប្រទេសទាំងនោះ រួមមានទាំប្រទេសកម្ពុជាផងដែរ។

បេក្ខជនដែលចូលរួមត្រូវប្រកួតប្រជែងជាច្រើនជុំ ដើម្បីជម្រុះរកអ្នកដែលមានសមត្ថភាពមកប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកូរ៉េផ្ទាល់ នៅថ្ងៃទី ។

ក្នុងនោះដែរ អ្នកដែលបានទស្សនាកម្មវិធីនេះតាមកញ្ចក់ទូរទស្សន៍ផ្ទាល់ សុទ្ធតែបានលើកសរសើរអំពីសមត្ថភាព និងភាពប៉ិនប្រសព្វរបស់ប្អូនស្រី ស៊ី យូអ៊ី ក្នុងចំណោមបេក្ខជនមកពីប្រទេសដទៃទៀត មានដូចជាវៀតណាម អ៊ីរ៉ង់ និងវេណេស្សុយអេឡា។

Leave a Reply

Your email address will not be published. Required fields are marked *