ស្ថានទូតខ្មែរចុះ MOU ជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យ SoonChunHyang ដើម្បីពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែមទាំងនៅកម្ពុជា និងកូរ៉េ

សេអ៊ូល៖ ស្ថានទូតកម្ពុជានៅកូរ៉េបានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យ SoonChunHyang របស់កូរ៉េខាងត្បូង នេះបើតាមរយៈការលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ នៅរសៀលថ្ងៃទី ៧ តុលា ២០២០នេះ។

លោក ឡុង ឌីម៉ង់បានបញ្ជាក់ថាអនុស្សរណៈនេះនឹងក្លាយជាឯកសារគោលក្នុងការបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែម ទាំងនៅកម្ពុជា និងកូរ៉េ។ ឯកសារនេះក៏នឹងក្លាយជាស្ពានភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការបន្ថែម ទាំងលើការបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យខ្មែរ ការផ្ដល់សេវាថែទាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េ ក៏ដូចជាមកពីកម្ពុជា។

សូមបញ្ជាក់ថា មន្ទីរពេទ្យ SoonChunHyang បាននឹងកំពុងអនុវត្តគម្រោងជាមួយកម្ពុជាចំនួន ១២ មានដូចជាការសាងសង់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ការថែទាំសុខភាពមាតានិងទារកនៅតំបន់ភូមិភាគឦសាន, ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យខ្មែរទាំងនៅកម្ពុជា ក៏ដូចជាអញ្ជើញគ្រូពេទ្យជំនាញមកដកបទពិសោធន៍ផ្ទាល់នៅកូរ៉េ និងបានជួយថែទាំសុខភាពដល់មន្ត្រីការទូតព្រមទាំងក្រុមគ្រួសារផងដែរ។

   

Leave a Reply

Your email address will not be published. Required fields are marked *