សេអ៊ូល៖ មជ្ឈមណ្ឌលបម្រើសេវាកម្ពុជាបានជូនដំណឹងល្អថ្មី ចំពោះបងប្អូនពលករគំរូខ្មែរទាំងឡាយ ចំពោះការអាចវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញជាធម្មតា ចាប់ពីសប្តាហ៍នេះតទៅ។
ក្នុងនោះដែរ ចំពោះវិធានការចត្តាឡីស័កខ្លួនឯង ១៤ ថ្ងៃ ក្រោយពេលទៅដល់ប្រទេសកូរ៉េ និងការរៀបចំទីតាំងស្នាក់នៅចត្តាឡីស័កដាច់ដោយឡែកក៏នៅតែបន្តអនុវត្តជាធម្មតា។
ចំពោះព័ត៌មានផ្សេងៗទាក់ទងនឹងការស្វែងរកកន្លែងស្នាក់នៅ ១៤ ថ្ងៃ បងប្អូនអាចទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ផងដែរ
ឬទាក់ទងតាមលេខទូរស័ព្ទ 010-99496153។