២ ចំណុចនេះសំខាន់ណាស់ ដើម្បីបងប្អូនពលករ-ពលការិនីអាចធ្វើលិខិតបញ្ជាក់ធ្វើចត្តាឡីស័កបាន ដើម្បីអាចត្រូវត្រឡប់ទៅកូរ៉េវិញបាន

អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នំា២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការចេញលិខិតបញ្ជាក់ធ្វើចត្តាឡីស័កជូនដល់បងប្អូនពលករ-ពលការិនី ដូចខាងក្រោម៖

1. ចំពោះការចេញលិខិតបញ្ជាក់ធ្វើចត្តាឡីស័កជូនបានតែចំពោះបងប្អូនពលករ-ពលការិនីណា ដែលមានកន្លែងស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួនធ្វើការតែប៉ុណ្ណោះ។

※ ឧទាហរណ៍ ប្រសិនបើបងប្អូនពលករ-ពលការិនីធ្វើការនៅក្នុងតំបន់ហ្គាងវ៉ុនដូ ក៏ត្រូវតែរកកន្លែងស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក នៅក្នុងតំបន់ហ្គាងវ៉ុនដូដូចគ្នាដែរ បងប្អូនពលករ-ពលការិនីមិនអាចដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ធ្វើចត្តាឡីស័កបានទេ ប្រសិនណាបងប្អូនបែរជាមានកន្លែងចត្តាឡីស័កខុសពីតំបន់បងប្អូនធ្វើការនោះ ដូចជាតំបន់ក្យងហ្គីដូ, ក្យងសាងណាមដូ ឬអ៊ីនឆុនជាដើម។ល។

2. ក្រោយពីស្វែងរកកន្លែងធ្វើចត្តាឡីស័ករួចរាល់ហើយ បងប្អូនពលករ-ពលការិនីត្រូវតែធ្វើការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ធ្វើចត្តាឡីស័កយ៉ាងហោចណាស់អោយបានមុនមួយសប្តាហ៍មុនឡើងទៅកាន់ប្រទេសកូរ៉េ។

※ មជ្ឈមណ្ឌល EPS ប្រចំានៅប្រទេសកម្ពុជា សូមជម្រាបជូនដំណឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នំា២០២០ មជ្ឈមណ្ឌលមិនធ្វើការទេ ដោយសារតែថ្ងៃនោះជាថ្ងៃឈប់សម្រាកបុណ្យជាតិរបស់ប្រទេសកូរ៉េ។ សូមបងប្អូនពលករ-ពលការិនី អញ្ជើញមកកាន់មជ្ឈមណ្ឌលនៅថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នំា២០២០ ដើម្បីធ្វើការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ធ្វើចត្តាឡីស័ក ឬទទួលយកឯកសារស្នើសុំធ្វើចត្តាឡីស័កពីខាងមជ្ឈមណ្ឌលយើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខៈ 023-997-844 / 023-997- 855

សូមអរគុណ

 

Leave a Reply

Your email address will not be published. Required fields are marked *