ចែករំលែកផង! បងប្អូនខ្មែរយើងអ្នកលេង TikTok សូមលេងឱ្យសមរម្យ ចៀសវាងលួចថតគេផ្តេសផ្តាស់ ប្រយ័ត្នមានរឿងក្តីក្តាំផ្លូវច្បាប់នៅលើដីកូរ៉េ

កូរ៉េខាងត្បូង៖ សូមសំណូមពរដល់ប្អូនៗតារា TikTok ខ្មែរយើង ក្នុងប្រទេសកូរ៉េទាំងឡាយ ដែលបានលួចថតរូបគេផ្សេងៗ តាមរថភ្លេីង តាមទីសាធារណៈ យកមកផុសលេងសេីច របៀបរេីសអេីង និងមានលក្ខណៈមិនសមរម្យ អោយដឹងថា កន្លងមកមានជនជាតិកូរ៉េ និងខ្មែរយើងដូចគ្នា បានសួរតៗគ្នាអំពីការយករូបរបស់គេ ទៅផុសមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររស់នៅរបស់គេ ហេីយក្នុងនោះក៏មានអ្នកខ្លះបានដៀលខ្មែរយេីងវិញ ដោយពាក្យមិនសមរម្យ ហេីយគេរកប្តឹងទៀតផង។

ដូចនេះ យើងសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់គ្នា កុំព្រោះតែការសប្បាយ ហេីយចង់ល្បីខុសរឿង នាំភាពក្តៅក្រហាយដល់អ្នកដទៃ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។ នៅស្រុកកូរ៉េ មិនមែនចេះតែថតគេ យកមកផុសតាមចិត្តនោះទេ សូមស្វែងយល់ពីច្បាប់ស្រុកគេអោយបានច្បាស់។

សូមគោរពសីលធម៌រស់នៅក្នុងប្រទេសគេឱ្យបានប្រសើរទាំងអស់គ្នា!!

Leave a Reply

Your email address will not be published. Required fields are marked *