កូរ៉េខាងត្បូង៖ សូមសំណូមពរដល់ប្អូនៗតារា TikTok ខ្មែរយើង ក្នុងប្រទេសកូរ៉េទាំងឡាយ ដែលបានលួចថតរូបគេផ្សេងៗ តាមរថភ្លេីង តាមទីសាធារណៈ យកមកផុសលេងសេីច របៀបរេីសអេីង និងមានលក្ខណៈមិនសមរម្យ អោយដឹងថា កន្លងមកមានជនជាតិកូរ៉េ និងខ្មែរយើងដូចគ្នា បានសួរតៗគ្នាអំពីការយករូបរបស់គេ ទៅផុសមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររស់នៅរបស់គេ ហេីយក្នុងនោះក៏មានអ្នកខ្លះបានដៀលខ្មែរយេីងវិញ ដោយពាក្យមិនសមរម្យ ហេីយគេរកប្តឹងទៀតផង។
ដូចនេះ យើងសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់គ្នា កុំព្រោះតែការសប្បាយ ហេីយចង់ល្បីខុសរឿង នាំភាពក្តៅក្រហាយដល់អ្នកដទៃ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។ នៅស្រុកកូរ៉េ មិនមែនចេះតែថតគេ យកមកផុសតាមចិត្តនោះទេ សូមស្វែងយល់ពីច្បាប់ស្រុកគេអោយបានច្បាស់។
សូមគោរពសីលធម៌រស់នៅក្នុងប្រទេសគេឱ្យបានប្រសើរទាំងអស់គ្នា!!