អ្នកខេត្តព្រះសីហនុជិតបានប្រើប្រាស់ផ្លូវក្រុងទាំង ៣៤ ខ្សែហើយ ក្រោយការងារមួយចំនួនធំត្រឹមដើមខែតុលានេះបានរួចរាល់ និងស្ទើររួចរាល់

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៥ តុលា ២០២០នេះ គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រុងទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុដូចខាងក្រោម៖

១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%

២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%

៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០.៥៤%

៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥.៨៣%

៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩.៦៧%

៦. ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសម្រេចបាន ៨០.២៨%

៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧.៧៥%

៨. ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%

៩. ការងារដំឡើងភ្លើងស្តុបចរាចរណ៍សម្រេចបាន ៤៥%

១០. ការងារដាំដើមឈើ និងផ្កាក្រដាសសម្រេចបាន ៥០.១០%

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវក្រុងទាំង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុនេះ គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហើយបានចាប់ផ្តើមបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ១៦ វិច្ឆិកា ២០១៩ កន្លងមក។

 

Leave a Reply

Your email address will not be published. Required fields are marked *