លឺគេផ្អើលពីដីឡើងថ្លៃខ្ពស់ នៅតាមផ្លូវក្រវ៉ាត់ក្រុង! តោះមកស្គាល់ផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទាំង ៣ ថានៅទីណាខ្លះ កាត់តំបន់អ្វីខ្លះ

ស្របពេលដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍ និងចំនួនប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការនេះបានរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតទីក្រុងរណបថ្មីៗជុំវិញទីក្រុងភ្នំពេញ និងផ្លូវក្រវាត់ក្រុងដើម្បីដោះស្រាយការកើនឡើងនៃអ្នកចូលមករស់នៅក្នុងទីក្រុង បញ្ហាកកស្ទះចរាចរណ៍ និងការរីកចម្រើន​នៃសក្ដានុពល​សេដ្ឋកិច្ច របស់កម្ពុជា​ផងដែរ។

ជាក់ស្ដែង គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងនានា កំពុងបង្ហាញខ្លួន ខ្លះបានបញ្ចប់ ខ្លះកំពុងសាងសង់ ខ្លះទៀត នៅក្នុងគម្រោង ដែលមានដូចជា៖

-ផ្លូវក្រវ៉ាត់ក្រុងទី១ត្រូវបានសាងសង់ឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះពោលគឺស្ថិតនៅក្នុងខណ្ឌដូនពេញ​​ ខណ្ឌ៧មករាខណ្ឌចំការមននិងខណ្ឌទួលគោកដែលផ្លូវក្រវ៉ាត់ក្រុងនេះឆ្លងកាត់តាមបណ្តោយមាត់ទន្លេរផ្លូវស៊ីសុវត្តិទៅដល់ស្ពានជ្រោយចង្វារ​ ពទ្ធ័រហូតដល់រង្វង់មូលកាំកូតាមផ្លូវ៥៩៨ទៅដល់ពេទ្យលោកសង្ឃភ្ជាប់ជាមួយផ្លូវ២៧១រហូតដល់ក្បាលថ្នល់ឡើងតាមផ្លូវនរោត្តមរួចឡើងតាមផ្លូវមាត់ទន្លេវិញ។

-ផ្លូវក្រវ៉ាត់ក្រុងទី២​ គឺចាប់ពីចំណុចផ្លូវហាណូយហួសមកដល់ផ្លូវវេងស្រេងតាមផ្លូវណស្សប្រីដផ្លូវទ្រុងមាន់ផ្លូវមុខរោងចក្រអគ្គិសនី​ផ្លូវសហគមន៍អន្លង់គង​ផ្លូវទំនប់៧មករាដល់ផ្លូវជាតិលេខ២ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។ផ្លូវនេះចំណាយទឹកប្រាក់ប្រមាណ៦២លានដុល្លារអាមេរិក។

ការស្ថាបនាបង្ហើយផ្លូវក្រវា៉ត់ក្រុងទី២

 

-ផ្លូវក្រវ៉ាត់ក្រុងទី៣គ្រោងចំណាយថវិការប្រមាណ២៧៣លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនដែលនឹងគ្រោងបញ្ចប់នៅខែធ្នូឆ្នាំ២០២១។​កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១  ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។

ផ្លូវក្រវ៉ាត់ក្រុងទី៣

-រីឯផ្លូវក្រវ៉ាត់ក្រុងទី៤​ត្រូវបានដាក់ឲ្យធ្វើការសិក្សាហើយគម្រោងនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤​កំពុងសិក្សាដោយក្រុមហ៊ុនចិន។ ត្រូវបាន ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។

អត្ថបទដោយ៖ នឹ​ម ផានុន (Pranun) – Business Cambodia

រូបភាពនៃការបើកសម្ភោធការដ្ឋានផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីឆ្នាំ២០១៩

Leave a Reply

Your email address will not be published. Required fields are marked *