ទីភ្នាក់ងារ KOICA អនុវត្តគម្រោងពង្រឹងវិស័យសុខាភិបាលដំណាក់កាលទី២​ ទឹកប្រាក់ទំហំ ៨.៥ លានដុល្លារ នៅកម្ពុជា សម្រាប់ ៥ឆ្នាំ ខាងមុខ

សេអ៊ូល៖ ទីភ្នាក់ងារជំនួយកូរ៉េខាងត្បូង KOICA កំពុងព្យាយាមសម្រេចឱ្យបានការបន្តអនុវត្តគម្រោងពង្រឹងការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៅកម្ពុជា លើគម្រោងទឹកប្រាក់ជាង ៨.៥លានដុល្លារអាម៉េរិក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ នេះបើតាមការលើកឡើងរបស់មន្ត្រី KOICA កាលពីថ្ងៃទី ០២ តុលា ២០២០នេះ។

គម្រោងជំនួយលើវិស័យសុខាភិបាលនេះ នឹងផ្តោតលើការពង្រឹងសុវត្តិភាពនៃការប្រើប្រាស់មន្ទីរពិសោធន៍នៅកម្ពុជា ការកសាងប្រព័ន្ធឆ្លើយតបបន្ទាន់សម្រាប់គ្រប់គ្រងលើជម្ងឺឆ្លង និងការបណ្តុះបណ្តាលសមត្ថភាពសម្រាប់អ្នកជំនាញឯកទេសប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនៅកម្ពុជា។

គម្រោងនេះ ស្ថិតក្នុងដំណាក់កាលទី២ នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ KOICA និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិក ដែលផ្តល់ជាការគាំទ្រដល់ការពង្រឹងវិស័យសុខាភិបាលសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍។

បើតាមការបញ្ជាក់របស់ទីភ្នាក់ងារ KOICA កាលពីការអនុវត្តគម្រោងទី១ តាំងពីឆ្នាំ២០១៧ មក គេបានបណ្តុះបណ្តាលបានអ្នកឯកទេសស៊ើបអង្កេតផ្នែកជម្ងឺឆ្លងបានដល់ ៦៩ នាក់ ហើយសម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២នេះ គេរំពឹងថានឹងអាចបណ្តុះបណ្តាលអ្នកឯកទេសស៊ើបអង្កេតផ្នែកជម្ងឺឆ្លង បានយ៉ាងហោចណាស់ ម្នាក់ សម្រាប់ស្រុកខណ្ឌទាំង​ ១៦៣ នៅទូទាំង ២៥ ខេត្តក្រុងនៅប្រទេសកម្ពុជា។

 

Leave a Reply

Your email address will not be published. Required fields are marked *