ជាប់ពន្ធមិនតិចទេ! ដែលដឹងអត់ថារដ្ឋាភិបាលកម្ពុជាកំណត់យកពន្ធពិសេសបន្ថែមរហូតដល់ទៅ ២ មុខទៀត លើស្រាបៀរ និងស្រា

អ្នកពិសាប៊ីយែរ​ និងស្រា ប្រហែលជាមិនដឹងទេថាទំនិញពីរមុខនេះ ជាប់ពន្ធអាករពិសេសច្រើនជាងគេ!!

តាមពិតទៅគ្រឿងស្រវឹងគ្រប់ប្រភេទនិងបារី ជាមុខទំនិញពិសេសដែល ត្រូវជាប់អាករពិសេស (Special Tax on Certain Merchandise and Services) លើសពីនេះទៀត មុខទំនិញបារីនិងគ្រឿងស្រវឹងនេះ ក៏ត្រូវជាប់ពន្ធអាករសម្រាប់បំភ្លឺសាធារណ (Public Lighting Tax) បន្ថែមពីលើទៀតរាល់ការផ្គត់ផ្គង់និងចែកចាយបន្ត។

យ៉ាងណាមិញថ្ងៃនេះយើងសុំបកស្រាយពី អាករពិសេសជាមុនសិន ថាអាករពិសេសលើទំនិញនិងសេវាមួយចំនួននេះជាប្រភេទពន្ធប្រយោល (Excise Tax) ដែលត្រូវបានប្រមូលមិនមែនតែលើគ្រឿងស្រវឹងនិងបារីនោះទេ ប៉ុន្តែមានទំនិញនិងសេវាមួយចំនួនដែលយើងប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានកំណត់ឲ្យជាប់អាករពិសេសផងដែរ។

ពន្ធអាករពិសេសនេះអនុវត្តប្រមូលលើ ផលិតផលក្នុងស្រុក​ និងផលិតផលនាំចូលមួយចំនួនរួមមាន៖
ថ្នាំជក់ និងភេសជ្ជៈ
សេវាទូរគមនាគមន៍ក្នុងនិងក្រៅស្រុក (សេវាទូរស័ព្ទ)
សេវាកំសាន្ត
សេវាដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស
ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង វត្ថុធាតុដើមដើម្បីផលិតប្រេងម៉ាស៊ីន​ និងស៊ីម៉ង់
ភេសជ្ជៈ មានដូចជា ទឹកមានជាតិឧស្ម័ន ឬជាតិស្ករ ទឹករ៉ែ ទឹកដោះគោ ភេសជ្ជៈមានជាតិផ្អែមដែលគ្មានជាតិអាកុល ទឹកដមផ្លែឈើនិងបន្លែ
សេវាកំសាន្ត មានដូចជា​ ការសម្ដែងឬប្រគំតន្ត្រី ការចាក់តន្ត្រី​ វេទិការសម្ដែងឬមានតន្ត្រី ហាងខារ៉ាអូខេ ភោជនីយដ្ឋានមានចាក់តន្ត្រីចាត់ទុកជាការផ្ដល់សេវាលំហែឬកំសាន្ត សេវាម៉ាស្សា កាប្រណាំងម៉ូតូ កីឡាស្នុកឃឺ បោះប៊ូលីង វាយកូនហ្គោល និងល្បែងផ្សេងៗ។

អត្រាអាករពិសេស៖
៣% ចំពោះ សេវាទូរស័ព្ទក្នុងនិងក្រៅស្រុក
៥% ចំពោះ ស៊ីម៉ង់
១០% ចំពោះ សំបុត្រយន្តហោះ សេវាកំសាន្ត ភេសជ្ជះគ្មានជាតិអាល់កុល និង​ ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ព្រមទាំងវត្ថុធាតុដើមដើម្ប៉ផលិតប្រេងម៉ាស៊ីន
២០% ចំពោះ បារី
៣០% ចំពោះ ស្រាបៀរ
៣៥% ចំពោះ ស្រា

មូលដ្ឋានគិតពន្ធ​៖
សម្រាប់ផលិតផលក្នុងស្រុក​ ត្រូវគណនាយកមូលដ្ឋានពន្ធ ផ្អែកលើតម្លៃលក់ ដែលតម្លៃលក់កំណត់យក ៩០%នៃតម្លៃលក់ មិនរាប់បញ្ចូល អាករលើតម្លៃបន្ថែម (VAT)។
សម្រាប់ផលិតផលនាំចូល ត្រូវគណនាយកមូលដ្ឋានពន្ធ ផ្អែកលើថ្លៃទំនិញ បូកបញ្ចូល ពន្ធគយ ផ្លៃធានារ៉ាប់រង និងដឹកជញ្ជូន ប៉ុន្តែមិនបូក VAT ទេ។

ចំពោះ បារី ស្រាបៀរ និង ស្រា ត្រូវជាប់អាករពិសេសក្នុងអត្រាខ្ពស់ជាងមុខទំនិញ និងសេវាផ្សេងៗ ដោយសារ​ទំនិញទាំងបីមុខនេះ មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់៕

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន – Kakcent

Leave a Reply

Your email address will not be published. Required fields are marked *