លោក ហេង សួរ អំពាវនាវឱ្យពលករខ្មែរនៅប្រទេសកូរ៉េ និងប្រទេសដ៏ទៃទៀតកុំអាលមកកម្ពុជាក្នុងពេលនេះ ព្រោះខ្លាចថៅកែលុបទិដ្ឋាការ(វីសា)។

លោក ហេង សួរ អំពាវនាវឱ្យពលករខ្មែរនៅប្រទេសកូរ៉េ និងប្រទេសដ៏ទៃទៀតកុំអាលមកកម្ពុជាក្នុងពេលនេះ ព្រោះខ្លាចថៅកែបញ្ឈប់ពីការងារ ឬលុបទិដ្ឋាការ។

ខាងក្រោមនេះជាសម្រង់ប្រសាសន៍ទាំងស្រុងរបស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ

“សូមបងប្អូនពលករនៅកូរ៉េ និងប្រទេសផ្សេងទៀត អត់ធ្មត់កុំអាលមកលេងខ្មែរ!
បើមកត្រូវដាក់ដោយឡែក 14 ថ្ងៃ!

ពេលត្រឡប់ទៅវិញគឺអាជ្ញាធរប្រទេសគេឃាត់ 14ថ្ងៃទៀត ហើយអាចគេលុបទិដ្ឋាការយើងចោលទៀត!

អត់ធ្មត់សិនទៅបងប្អូន! ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះសូមប្រយ័ត្នប្រយ៉ែង!

ខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យគង់! ក្នុងដំណាក់កាលនេះនិយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ ដូច្នេះសូមបងប្អូនកុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ! អនាគតយើងវានៅលើការសម្រេចចិត្តរបស់យើង! បើសម្រេចចិត្តខុស សូមកុំបន្ទោសគេ!”

Leave a Reply

Your email address will not be published. Required fields are marked *