ទីភ្នាក់ងារ KOICA រៀបចំជំនួយឆ្លើយតបជម្ងឺកូវីដ-១៩ ទំហំជាង ១៨លានដុល្លារ សម្រាប់ប្រទេស ៧ ក្នុងនោះមានកម្ពុជាយើងផងដែរ

សេអ៊ូល៖ ទីភ្នាក់ងារផ្តល់ជំនួយរបស់កូរ៉េខាងត្បូង (KOICA) បានប្រកាសនៅថ្ងៃពុធនេះ ថាខ្លួននឹងជំនួយទំហំជាទឹកប្រាក់ ១៨ លានដុល្លារ ដល់ស្ថាប័នរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ ដើម្បីជួយដោះស្រាយបញ្ហាកូវីដ-១៩ ដូចជាសម្ភារៈបរិក្ខារពេទ្យជាដើម សម្រាប់ប្រទេសអភិវឌ្ឍន៍នៅអាស៊ី និងអាហ្វ្រិក។

ទីភា្នក់ងារ KOICA បាននិយាយខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយការិយាល័យអង្គការសហប្រជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ដើម្បីអាចចូលរួមក្នុងគម្រោងលទ្ធកម្មសង្គ្រោះបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍអាចឆ្លើយតបទៅនឹងហានិភ័យនៃជម្ងឺកូវីដ-១៩។

នៅក្នុងខ្លឹមសារនៃអនុស្សរណៈនោះ ទឹកប្រាក់ទំហំជាង ១៨ លានដុល្លារនេះនឹងត្រូវចំណាយសម្រាប់ផ្តល់នូវឧបករណ៍ធ្វើតេស្តកូវីដ-១៩ ម៉ាស៊ីន Ventilators សម្រាប់បញ្ជូនខ្យល់ចេញ-ចូលក្នុងសួត ឧបករណ៍ការពារមានដូចជាម៉ាស់ពាក់មុខជាដើម ទៅកាន់ប្រទេសចំនួន ៧ មានដូចជា៖ កម្ពុជា ឥណ្ឌូណេស៊ី វៀតណាម ឡាវ មីយ៉ាន់ម៉ា អ៊ូបេកគីស្ថាន នៅទ្វីបអាស៊ី និងអេចូពី នៅទ្វីបអាហ្វ្រិក និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់អាហ្វ្រិកផងដែរ នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារ KOICA។

Leave a Reply

Your email address will not be published. Required fields are marked *