សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅសេអ៊ូលបានជូនដំណឹងអំពីការឈប់សំរាកក្នុងអំឡុងពេលបុណ្យឈូសុក (ភ្ជុំកូរ៉េ) រយៈពេលបីថ្ងៃ ក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់។
ក្នុងការជូនដំណឹង ស្ថានទូតកម្ពុជាបានបញ្ជាក់ថានឹងឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី៣០ ខែកញ្ញា ថ្ងៃទី០១, ០២ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែនឹងមានមន្ត្រីនៅប្រចាំការពីម៉ោង១០ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។
ស្ថានទូតកម្ពុជាក៏បានណែនាំឱ្យបងប្អូនពលរដ្ឋខ្មែរថែររក្សាសុខភាព និងអនុវត្តតាមគោលការណ៍របស់អាជ្ញាធរកូរ៉េសំដៅទប់ស្កាត់ការរីករាលដាលជំងឺកូរ៉ូណា។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងបាន៖ 0237851041
សូមរីករាយបុណ្យឈូស៊ុក

