កម្ពុជា៖ កណ្តុរហិតមីននៅកម្ពុជាឈ្មោះ «ម៉ាហ្គាវ៉ា» បានទទួលមេដាយមាសការងារ គួរឱ្យសរសើរមិនដាច់ពីមាត់។
កណ្តុរហិតមីននេះជាកណ្តុររបស់អង្គភាពសុីម៉ាក់ និងអង្គការ APOPO របស់ប៊ែលហ្សិក ហើយមានឈ្មោះថា ម៉ាហ្គាវ៉ា (Magawa)។ កណ្តុរដ៏ឆ្លាតនេះ បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស (PDSA) ដែលមេដាយនេះ គឺគេផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច។

វីរបុរសតូចនេះ ត្រូវបានគេទទួលស្គាល់ស្នាដៃដ៏មហិមាក្នុងបេសកកម្មហិតមីនកន្លងមកនៅកម្ពុជា។ កណ្ដុរម៉ាហ្គាវ៉ា មានស្នាដៃរុករកឃេីញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ។ បើគិតជាទំហំផ្ទៃដីដែល ម៉ាហ្គាវ៉ា បានជួយប្រត្តិបត្តការបោសសម្អាតមីន គឺមានរហូតដល់ ១៤១ ០០០ ម៉ែត្រក្រឡានៅកម្ពុជា ឬស្មើនឹង២០ទីលានបាល់ទាត់។
សូមបញ្ជាក់ថា មេដាយការងារដ៏អស្ចារ្យនេះ បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលេីកដំបូងគេបង្អស់។