កូរ៉េខាងត្បូង៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានដឹកនាំក្រុមការងារស្ថានទូត ចុះជួបសំណេះសំណាលនឹងប្អូនស្រី យ៉ា ដែលមានបញ្ហាសតិអារម្មណ៍ និងក្រុមគ្រួសារ នៅវត្តគូមី កាលពីពេលថ្មីៗទៅនេះ។
ក្នុងជំនួបសួរសុខទុក្ខនេះ លោកឯកអគ្គរាជទូត បានព្យាយាមស្វែងយល់ពីបញ្ហានានា ជុំវិញនឹងស្ថានភាពរបស់គាត់ ដើម្បីអាចជួយទំនុកបម្រុង និងស្វែងរកដំណោះស្រាយសមស្របណាមួយជូនសម្រាប់ប្អូនស្រី។
លោកទូតបានលើកឡើងក្នុងទាក់ទងជាមួយនឹងប្រធានមជ្ឈមណ្ឌលគាំពារជនបរទេសនៅគូមី ហើយក៏នឹងបន្តទាក់ទងដល់អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងផ្នែកសុខាភិបាល ដើម្បីជួយដោះស្រាយបន្ដ ហើយក្រុមការងារស្ថានទូតក៏នឹងបន្ដយកចិត្តទុកដាក់លើករណីប្អូនស្រីបន្ដទៀត។