[ចែករំលែក]! ពីថ្ងៃទី ២៤ កញ្ញា ដល់ ៤ តុលា ការចេញលិខិតបញ្ជាក់ចត្តាឡីស័កសម្រាប់ទៅកូរ៉េនឹងត្រូវពន្យារពេល ដោយសារថ្ងៃឈប់សម្រាកឈូសុក

ភ្នំពេញ៖ មជ្ឈមណ្ឌល HRD Korea in Cambodia បានជូនដំណឹងអំពីការឈប់សម្រាកនាអំឡុងពេលបុណ្យឈូសុក (ភ្ជុំកូរ៉េ) ដែលនឹងត្រូវផ្អាកការចេញលិខិតបញ្ជាក់ចត្តាឡីស័កក្នុងអំឡុងពេលឈប់សម្រាកនេះ។ សូមពិនិត្យមើលការជូនដំណឹងដូចខាងក្រោម៖

ដោយសារតែថ្ងៃបុណ្យឈូសុកជា(ថ្ងៃឈប់សម្រាក) នៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ការចេញលិខិតបញ្ជាក់ចត្តាឡីស័កនឹងត្រូវពន្យារពេល។

ដូច្នេះសូមបងប្អូនពលករ-ពលការិនីធ្វើការទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលEPS ចាប់ពីថ្ងៃច័ន្ទ ទី៥ ខែតុលានេះតទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខៈ 023-997-844 / 023-997- 855 ឬទំព័រហ្វេសប៊ុក HRD Korea in Cambodia

សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *