កូរ៉េខាងត្បូង៖ ស្របពេលដែលកូរ៉េខាងត្បូង ឃើញការឆ្លងនៃវីរុសកូរ៉ូណាថ្មី ហាក់មានភាពធូរស្រាលជាងមុនទៅហើយនោះ វិធានការគម្លាតសង្គមជាច្រើនត្រូវបានដកចេញ ដែលជីវភាពប្រចាំថ្ងៃទូទៅហាក់ត្រឡប់មកភាពប្រក្រតីមួយចំនួនទៅហើយដែរ។
យ៉ាងណាមិញ ស្របពេលដែលរដូវកាលនៃពិធីបុណ្យជូសុក (ភ្ជុំកូរ៉េ) បានកាន់តែខិតជិតចូលមកដល់ដែរនោះ ការព្រួយបារម្ភពីការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណា ក៏បានត្រឡប់មកវិញ ដោយសារពិធីបុណ្យនេះជាអំឡុងពេលដែលប្រជាជនកូរ៉េទូទៅធ្វើដំណើរទៅគេហដ្ឋាន ជួបជុំគ្រួសារ សាច់ញាតិរបស់ខ្លួន។
ដូចនេះហើយ ទើបរដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីជម្រុញទឹកចិត្តឱ្យប្រជាជនកូរ៉េទាំងមូលមានការប្រុងប្រយ័ត្នខ្ពស់ក្នុងឱកាសពិធីបុណ្យនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
សូមបដិសេធ ការបំលាស់ទីចេញពីផ្ទះ រឺ ជួបគ្នាជាក្រុមក្នុងកំឡុងពេលជូសក (ភ្ជុំកូរ៉េ)
សំរាប់សុខភាពយេីងគ្រប់គ្នា «សូមសំរាកនៅផ្ទះក្នុងអំឡុងពេលនៃពិធីបុណ្យជូសក»
❍ យេីងសូមជូនពរអោយសុខភាពល្អ និង រីករាយថ្ងៃឈប់សំរាកជូសក
❍ កំណត់សំគាល់សម្រាប់ថ្ងៃជូសក យេីងសូមឱ្យអ្នកចូលរួមឱ្យបានសកម្មក្នុងយុទ្ធនាការថ្នាក់ជាតិ ដេីម្បីអោយសាធារណរដ្ឋកូរ៉េ មានសុវត្ថិភាព ជៀសវាងពីជំងឺកូវីដ-១៩។
កំឡុងពេល៖ ២១ កញ្ញា ២០២០ (ចន្ទ) ដល់ ០៤ តុលា ២០២០ (អាទិត្យ)
មាតិកាសំខាន់
○ បដិសេធការធ្វេីដំណេីរទៅតំបន់ផ្សេងៗ, ចូលរួមព្រឹត្តការណ៍ជួបជុំ (Event) និងសកម្មភាពជួបជុំសាសនាផ្សេងៗ
○ បដិសេធការទៅកំសាន្តនៅទីតាំងដែលមានក្រុមមនុស្សអ៊ូអរ ការប្រមុំផ្តុំជាក្រុមតាមកន្លែង (ឧទាហរណ៍៖ ក្លឹប បារ ។ល។)
○ អាចប្តូរពីការជួបជុំផ្ទាល់ ទៅជាការផ្ញេីសារ រឺខលជជែកកំសាន្ត ជាមួយគ្រួសារ អ្នកស្គាល់គ្នា តាមទូរស័ព្ទ រឺ បណ្តាញសង្គម
○ គោរពកាតព្វកិច្ចសង្គម (ពាក់ម៉ាស់ និងលាងសំអាតដៃជានិច្ច …។ល។ )
※ យេីងត្រូវការ ការចូលរួមសហការពីអ្នក ដេីម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ !!
