ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញានេះ បានជូនដំណឹងពីកម្មវិធីអាហារូបករណ៍សិក្សានៅសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២១។
បើតាមក្រសួងអប់រំកម្មវិធីអាហារូបករណ៍ 2021 Global Korea Scholarship របស់រដ្ឋាភិបាលកូរ៉េ ផ្ដល់អាហារូបករណ៍ចំនួន២២០កន្លែងសម្រាប់សិស្សទាំង៧២ប្រទេសទូទាំងពិភពលោក។
សម្រាប់កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី១២-១៦ ខែតុលា ឆ្នាំ២០២០ និងដាក់ពាក្យនៅស្ថានទូតកូរ៉េ។
អត្ថប្រយោជន៍ផ្សេងៗនៃកម្មវិធីអាហារូបករណ៍នេះមានដូចជា៖ ទទួលបានថ្លៃសំបុត្រយន្តហោះទៅមក, អាហារូបករណ៍សិក្សាពេញលេញ, ប្រាក់ប្រចាំខែ, ធានារ៉ាប់រងសុខភាព, ប្រាក់សម្រាប់ឧបត្ថម្ភការស្នាក់នៅដំបូង និងអត្ថប្រយោជន៍ដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែម៖ http://studyinkorea.go.kr ៕