អនុវត្តទាំងអស់គ្នា! រដ្ឋាភិបាលកូរ៉េកំពុងកែប្រែច្បាប់ ដើម្បីផាកអ្នកល្មើសមិនពាក់ម៉ាស់តាមមធ្យោបាយសាធារណៈ អាចអនុវត្តពីខែក្រោយនេះហើយ

សេអ៊ូល៖ អ្នកធ្វើដំណើរតាមរថភ្លើងណាម្នាក់ដែលមិនបានពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងមិនអនុវត្តទៅតាមវិធានការចត្តាឡីស័កដែលរដ្ឋាភិបាលកូរ៉េបានដាក់ចេញ នឹងត្រូវរងការពិន័យជាប្រាក់នៅក្នុងច្បាប់ថ្មីដែលគេកំពុងធ្វើវិសោធនកម្ម នេះបើតាមការលើកឡើងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសអំពីការរៀបចំធ្វើការកែប្រែច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីខែក្រោយនេះទៅ ក្រោយទទួលបានការអនុម័តយល់ព្រមពីសមាជិករដ្ឋាភិបាល។ ក្នុងចំណោមចំណុចដែលត្រូវធ្វើវិសោធនកម្មកែប្រែនោះ មានចំនុចអំពីការបំពានវិធានការចត្តាឡីស័ក ដែលរួមមានការមិនបានពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនេះផងដែរ ដែលនឹងត្រូវទទួលរងការផាកពិន័យ។

ច្បាប់ដែលនឹងកែប្រែថ្មី នឹងហាមឃាត់មិនឱ្យមានការបំពានទៅលើវិធានការចត្តាឡីស័ក និងគម្លាតសង្គមដើម្បីបង្ការការឆ្លងនៃវីរុសកូរ៉ូណា និងជម្ងឺឆ្លងដទៃទៀត ដែលតម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់តាមឡានក្រុង រថភ្លើង កប៉ាល់ និងយន្តហោះ ត្រូវពាក់ម៉ាស់ និងអនុវត្តតាមវិធានការណែនាំផ្សេងៗជាចាំបាច់។ ច្បាប់ថ្មីនេះនឹងផ្តល់នូវគោលការណ៍ច្បាប់ ដើម្បីអនុវត្តការពាក់ម៉ាស់ជាចាំបាច់នេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជា តម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់ពាក់ម៉ាស់ពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ តាំងពីថ្ងៃទី ២៦ ខែឧសភា ២០២០មក ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមានការខ្វះចន្លោះប្រហោងមួយចំនួន ដោយសារមិនមានគោលការណ៍ច្បាប់ណាមួយ ដើម្បីកំណត់ច្បាស់ពីការផាកពិន័យលើការល្មើស។

 

2BAPB88 Most riders wearing protective masks during the Coronavirus pandemic, Seoul, South Korea

 

 

Leave a Reply

Your email address will not be published. Required fields are marked *