[ចែករំលែក] សេចក្តីជូនដំណឹងពីវិធានសំខាន់ ២​ ចំណុច សម្រាប់បេក្ខជនដែលត្រូវប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ឆ្នាំ២០២០

គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងាររបស់កម្ពុជា បានជូនដំណឹងអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងព័ត៌មានសម្រាប់ការចែក-ទទួលពាក្យសុំសិទ្ធិប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរសម្រាប់ឆ្នាំ២០២០ (Special EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ ដែលមានខ្លឹមសារដូចក្នុងរូបភាពខាងក្រោម៖

  • បេក្ខជនដែលមានសិទ្ធចុះឈ្មោះប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេសតាមប្រព័ន្ធអនុញ្ញាតមុខរបរ សម្រាប់ឆ្នាំ២០២០ តាមប្រព័ន្ធកុំព្យូទ័រត្រូវពាក់ម៉ាស់ វាស់កម្តៅ និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល មុននឹងអនុញ្ញាតឱ្យចូលមណ្ឌលចែក-ទទួលពាក្យសិទ្ធិសុំប្រឡង។
  • ការចែកពាក្យ-ទទួលពាក្យសុំសិទ្ធិប្រឡងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ២០២០ (សម្រាកថ្ងៃទី ២៤) ដោយបែងចែកជា ២ វេន និងតាមលេខរៀងក្នុងបញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិដាក់ពាក្យសុំសិទ្ធិប្រឡងដូចខាងក្រោម៖

សម្រាប់ព័ត៌មានតាមដានបន្ថែម សូមពិនិត្យទំព័រហ្វេសប៊ុក៖ MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស

រូបតំណាងនៃក្រុមពលករកម្ពុជា​ ដែលត្រៀមខ្លួនចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៩

Leave a Reply

Your email address will not be published. Required fields are marked *