ប្រព័ន្ធអនុញ្ញាតការងារ(EPS)ចុះនៅថ្ងៃទី២៧ខែមេសាឆ្នំា២០២០
សេចក្ដីណែនាំស្តីពីការវិលត្រលប់ចូលម្ដងទៀតក្នុងរយៈពេលឈប់សម្រាកចំពោះពលករពលការនីដែលកាន់វីសា E-9 បានចាកចេញពីកូរ៉េបណ្ដោះអាសន្នក្នុងអំឡុងពេលផ្លាស់ប្ដូរការងារដើម្បីការពារពីជំងឺកូរ៉ូណា
នៅថ្ងៃទី២៧ខែមេសាឆ្នំា២០២០ឥឡូវនេះនៅប្រទេសកូរ៉េកំពុងធ្វើការយ៉ាងយកចិត្តដាក់ដើម្បីការពារពីជំងឺកូរ៉ូណា១៩នេះ។
យោងតាមស្ថានភាពបែបនេះចំពោះអ្នកដែលវិលចូលប្រទេសកូរ៉េទាំងអស់ ដែលកំពុងធ្វើការសហការយ៉ាងមុតម៉ាំដើម្បីដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល២អាទិត្យនិងមិនអនុញ្ញាត្តិឱ្យត្រលប់ចូលក្នុងប្រទេសកូរ៉េចំពោះករណីដែលមិនអាចធ្វើការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកបាន។
ដោយបែបនេះក្រសួងការងាររបស់សាធារណរដ្ឋកូរ៉េសូមណែនាំឱ្យពិនិត្យសុខភាពមុនពេលត្រលប់ចូលក្នុងប្រទេសកូរ៉េទៅកាន់ពលករពលការនីដែលកាន់វីសាE9របស់កម្ពុជាដែលមានឈ្មោះក្នុងបញ្ជីដែលកំពុងវិលត្រលប់ចូលមកប្រទេសកម្ពុជាក្នុងរយៈពេលបណ្ដោះអាសន្នអំឡុងពេលវិស្សមកាល រឺរយៈពេលផ្លាស់ប្ដូរកន្លែងធ្វើការនេះ។
ដូច្នេះហើយមុនពេលដែលពលករពលការនីត្រលប់ចូលក្នុងប្រទេសកូរ៉េ ពលករពលការនីកម្ពុជាដែលកំពុងវិលត្រលប់ចូលមកប្រទេសកម្ពុជាក្នុងរយៈពេលបណ្ដោះអាសន្នអំឡុងពេលវិស្សមកាល រឺរយៈពេលផ្លាស់ប្ដូរកន្លែងធ្វើការងារជាដើម។ល។ ត្រូវតែពិនិត្យមើលស្ថានភាពសុខភាពរបស់ខ្លួនមុនជាដាច់ខាតទើបអាចចាកចេញមកបាន។
លើសពីនេះទៀត! យើងសុំស្នើរឱ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ជាពិសេសដើម្បីចៀសវាងពីគុណវិបត្តិនៃការបណ្ដេញចេញពីប្រទេសកូរ៉េ ពីព្រោះអ្នកនឹងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅកន្លែងមួយដែលមិនច្បាស់លាស់បន្ទាប់ពីអ្នកបានចូលមកក្នុងប្រទេសកូរ៉េ។
នេះជាគោលនយោបាយបណ្តោះអាសន្នរបស់រដ្ឋាភិបាលកូរ៉េដើម្បីទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណា១៩។
ㅇផែនការដែលនឹងត្រូវអនុវត្ត៖ ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ សម្រាប់ពលករកម្ពុជាតាមរយៈប្រព័ន្ធអនុញ្ញាតិការងារដែលកំពុងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ (សូមមើលឈ្មោះក្នុងតារាង)
ㅇព័ត៌មាន៖ ពលករកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីនៃអ្នកវិលត្រឡប់ចូលប្រទេសកូរ៉េជាបណ្តោះអាសន្ននៅពេលបច្ចុប្បន្ននេះ មុនពេលចាកចេញពីប្រទេសពលករពលការនីត្រូវតែពិគ្រោះយោបល់ជាមួយម្ចាស់អាជីវកម្មជាមុនសិន មុនពេលចូលប្រទេសកូរ៉េម្តងទៀត ដើម្បីធានាទទួលបានកន្លែងសម្រាប់ដាក់ខ្លួនឯងដាច់ដោយ ឡែករយៈពេល២
សប្តាហ៍ ដែលត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោមនេះ
– អាសយដ្ឋានត្រូវតែច្បាស់លាស់និងត្រូវស្ថិតនៅដាច់ដោយឡែកខ្លួនឯងរយៈពេល ២ សប្តាហ៍
– បន្ទាប់ពីចូលទៅក្នុងប្រទេសហើយ ត្រូវស្ថិតនៅដាច់ដោយឡែកតែឯងហើយបង់ថ្លៃស្នាក់នៅរយៈពេល២សប្តាហ៍។
– ក្នុងអំឡុងពេលដាក់ដាច់ដោយឡែក អ្នកអាចតេរទូរស័ព្ទទាក់ទងទៅកាន់មន្ត្រីមូលដ្ឋានបានគ្រប់ពេល។
ㅇការប្រុងប្រយ័ត្ន
– អ្នកមិនអាចចូលទៅក្នុងប្រទេសកូរ៉េបានទេ បើសិនជាអ្នកគ្មានកន្លែងសម្រាប់ដាក់ខ្លួនឯងដាច់ដោយឡែក។
– អ្នកមិនអាចកំណត់យកទីលំនៅរបស់មិត្ដភក្ដិរបស់អ្នក ជាទីលំនៅដាច់ដោយឡែកពីគេបានទេ
– កន្លែងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែកដូចជាទីសាធារណៈជាដើមគឺមិនអនុញ្ញាតបានទេ ហើយសណ្ឋាគារនិងកន្លែងស្នាក់នៅផ្សេងទៀត ក៏មិនអាចត្រូវបានកំណត់ថាជាកន្លែងដាច់ដោយឡែកពីគេបានផងដែរ។
– អ្នកអាចនឹងត្រូវបានគេដាក់ទោស ប្រសិនបើអ្នកចេញទៅក្រៅ ឬក៏គេមិនអាចទាក់ទងជាមួយអ្នកក្នុងអំឡុងពេលដាក់ដោយឡែកតែឯង។
ㅇសូមសាកសួរព័ត៌មានលម្អិតតាមរយៈ
– អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD-Korea): 023-997-822
– គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB): 023-6525-777