ចែករំលែក! ពលករវីសា E-9 ដែលកំពុងពិបាកធ្វើដំណើរមកខ្មែរវិញ អាចស្នើប្តូរទៅវីសារ C-4 ដើម្បីបន្តធ្វើការបណ្តោះអាសន្នតទៀតសិន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសថ្មីអំពីវិធានការនៃការផ្តល់ជូន ពលករបរទេសគ្មានជំនាញប្រភេទទិដ្ឋាការ (វីសា) E9 ដែលកំពុងមានបញ្ហាលំបាកក្នុងការចាកចេញពីប្រទេសកូរ៉េ ដោយសារស្ថានការណ៍នៃជម្ងឺកូវិដ-១៩។

ក្នុងវិធានការដែលដាក់ជូនថ្មី រដ្ឋាភិបាលកូរ៉េនឹងអនុញ្ញាតឱ្យពលករបរទេសកាន់វីសារ E-9 អាចធ្វើការប្តូរទៅជាវីសារប្រទេស G-1 វិញក្នុងអំឡុងពេលកំពុងស្នាក់នៅក្នុងកូរ៉េ ដែលជាប្រភេទវីសាស្នាក់នៅបណ្តោះអាសន្ន ហើយអាចស្វែងរកការងារជាប្រភេទពលករបណ្តោះអាសន្នរយៈពេលខ្លី (C-4) វិញ។

វិធានការនេះគឺសម្រាប់បងប្អូនណាដែលដាច់វីសា ៣ឆ្នាំ រឺ ៤ឆ្នាំ ១០ខែ ហេីយពិបាកត្រឡប់ទៅវិញ ដែលពួកគេអាចដាក់ពាក្យប្តូរវីសារទៅជាពលករតាមរដូវកាល អាចធ្វេីការបាន៣ខែ ៦ខែ ៩ខែ វីសារ (C-4)។

អ្នកដែលបានអនុវត្តទៅតាមវិធានការនេះ គេផ្តល់អាទិភាពពិសេស ២ គឹ៖

1-ប្រសិនបេីបានធ្វេីហេីយ ត្រឡប់ទៅខ្មែរប្រលងវគ្គពិសេសមកវិញ គេអោយ១០ពិន្ទុ បន្ថែម ហេីយឈ្មោះដាក់ពាក្យមកវិញ នឹងទទួលមុនគេ ។

2- អ្នកត្រឡប់មកវិញ គេគិតពិន្ទុអោយសំរាប់ប្តូរវីសារ E-7-4 បេីធ្លាប់ធ្វេីខាងពលកររដូវកាលបាន១ខែ បាន១ពិន្ទុ ៣ខែ បាន៣ពិន្ទុ ។
ពលកររដូវកាលត្រូវការជាង ៨០០ នាក់ ហេីយអាចធ្វេីបាន ៣១ តំបន់ទូទាំងប្រទេសកូរ៉េ ។

ចំពោះការដាក់ពាក្យអាចធ្វេីបានតាមគេហទំព័រ www.eps.go.kr រឺក៏ទៅ 고용센터 ផ្ទាល់ ។

ចំណាំ៖ ថ្លៃប្តូរកាតអស់ ៣ មុឺនវ៉ុន។

 

Leave a Reply

Your email address will not be published. Required fields are marked *