កូរ៉េខាងត្បូង៖ នារសៀលថ្ងៃសៅរ៍ ទី ១២ កញ្ញានះ មានករណីរញ្ជួយផែនដីកម្រិតខ្សោយមួយ នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង តំបន់ឈីលហ្គុក (Chilgok) បើតាមការរាយការណ៍របស់អជ្ញាធរឧតុនិយមកូរ៉េ។
ករណីរញ្ជួយដីនេះមានកម្រិតត្រឹម ២.៤ រ៉ិចទ័រប៉ុណ្ណោះ ហើយបានកើតឡើងនៅវេលាម៉ោង ១:៣១ រសៀល (ម៉ោងនៅកូរ៉េ) នៅក្នុងចំណុចមួយ ៤ គីឡូម៉ែត្រពីតំបន់ឈីលហ្គុក (Chilgok) នៃខេត្តឃ្យ៉ុងសាងខាងជើង ប្រហែល ២៨០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។
បើតាមការបញ្ជាក់របស់អជ្ញាធរឧតុនិយមកូរ៉េ ករណីរញ្ជួយនេះមានកម្លាំងខ្សោយ និងមិនមាននាំឱ្យមានការខូចខាតអ្វីនោះទេ។ ដោយការរញ្ជួយដីនេះមានកម្លាំងត្រឹម ២.៤ រ៉ិចទ័រ ដូចនេះទាល់តែអ្នកដែលនៅកន្លែងរញ្ជួយនោះផ្ទាល់ ហើយនៅក្នុងបរិយាកាសស្ងប់ស្ងាត់ មិនមានសម្លេងអ្វីទាំងអស់ ឬក៏នៅជាន់ខាងលើនៃអាគារខ្ពស់ៗ ដែលនៅទីតាំងនោះផ្ទាល់ ទើបមានអារម្មណ៍ដឹងពីការរញ្ជួយដីកម្រិតខ្សោយនេះ។