ជួយចែករំលែកឱ្យម្ចាស់បានឃើញផង! ស្ថានទូតកម្ពុជារកឃើញលិខិតឆ្លងដែនកម្ពុជាមួយដែលបានបាត់នៅខេត្តក្យង់សាំងខាងជើង

សេអ៊ូល៖ នារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បានប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែនកម្ពុជាមួយ ដែលបានជ្រុះលិខិតឆ្លងដែ​នរបស់ខ្លួន។

ស្ថានទូតកម្ពុជាបានទទួលលិខិតឆ្លងដែន១ក្បាលពីអាជ្ញាធរខេត្តក្យង់សាំងខាងជើង ដែលលិខិតនេះជាកម្មសិទ្ធិរបស់ឈ្មោះ វ៉េត សុជាតិ ភេទស្រី កើតនៅខេត្តកំពង់ចាម។

បើម្ចាស់លិខិតឆ្លងដែនបានឃើញ ឬមានអ្នកណាស្គាល់ម្ចាស់លិខិតឆ្លងដែននេះ អាចធ្វើការទាក់ទងទៅកាន់ស្ថានទូតកម្ពុជានៅសេអ៊ូលរៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ព្រឹកម៉ោង ៩ ដល់ម៉ោង ១២ ល្ងាចម៉ោង ២ដល់ម៉ោង ៥ តាមរយៈទូរស័ព្ទលេខ 0237851041។

ជួយចែកចាយដើម្បីសាមីខ្លួន និងអ្នកស្គាល់បានជ្រាប សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *