ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មានអំពីវឌ្ឍនភាពនៃជម្ងឺកូវីដ-១៩ នៅកម្ពុជា ដែលត្រឹមព្រឹកថ្ងៃសុក្រទី ១១ កញ្ញា ២០២០ នេះ បានជាសះស្បើយ ១០០% ជាលេីកទីពីរ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ទៀតនោះទេ។
តាមរយៈសេចក្តីប្រកាសនេះ នៅព្រឹកថ្ងៃសុក្រនេះមានករណីជាសះស្បើយ ១ ករណី ដែលជាករណីចុងក្រោយគេបង្អស់នៅកម្ពុជា គឺបុរសជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ ដែលធ្វើដំណើរហោះហើយពីប្រទេសឥណ្ឌូណេស៊ី កាត់តាមប្រទេសម៉ាឡេស៊ី ហើយមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ កក្កដា ២០២០ កន្លងទៅ។ ក្នុងន័យនេះ ករណីកូវីដ-១៩ សរុបនៅកម្ពុជាចំនួន ២៧៤ ករណី ត្រូវបានជាសះស្បើយទាំងស្រុង។

