ចែករំលែក! អ្នកចង់ទៅធ្វើការនៅកូរ៉េត្រូវទៅដាក់ពាក្យប្រឡងភាសាកូរ៉េ​ TOPIK សម្រាប់ឆ្នាំ ២០២០​​​​​​ លើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនដំណឹងអំពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមការអនុញ្ញាតមុខរបរសម្រាប់ឆ្នាំ ២០២០ (Special EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ សម្រាប់វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលមានព័ត៌មានសំខាន់ៗដូចខាងក្រោម៖

ការចែក និងទទួលពាក្យប្រឡងចាប់ផ្តើមពីថ្ងៃទី ២១ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ចាប់ពីម៉ោង ៨:៣០ ដល់ម៉ោង ១៦:៣០។

ក្នុងនោះដែរ បេក្ខជនត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

  • បេក្ខជនដែលបានបន្តកិច្ចសន្យាការងារ និងចាកចេញពីសាធារណរដ្ឋកូរ៉េ មុនថ្ងៃផុតកំណត់កិច្ចសន្យាការងារដោយស្របច្បាប់ (ត្រឡប់មកកម្ពុជាក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ២០២០)
  • មានអាយុពី ១៨ ដល់ ៣៩ឆ្នាំ
  • មិនធ្លាប់ធ្វើការខុសច្បាប់នៅកូរ៉េ និងមិនដែលត្រូវបានបណ្តេញចេញពីប្រទេសកូរ៉េ
  • មិនធ្លាប់ជាប់ពន្ធនាគារ ឬទោសឧក្រឹដ្ឋធ្ងន់ធ្ងរ
  • មិនត្រូវបានហាមឃាត់ឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា
  • មិនធ្លាប់ធ្វើការ ឬស្នាក់នៅប្រទេសកូរ៉េលើសពី ០៥ ឆ្នាំ (រួមបញ្ចូលទាំងប្រភេទទិដ្ឋាការ E-9 និង E-10)។

ចំពោះព័ត៌មានលម្អិតផ្សេងៗ សូមពិនិត្យមើលសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខាងក្រោមនេះ៖

ចំពោះបញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិសុំដាក់ប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរការងារ សម្រាប់ឆ្នាំ២០២០ តាមប្រព័ន្ធកុំព្យូទ័រនេះ សូមចូលទៅពិនិត្យក្នុងទំព័រហ្វេសប៊ុក MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស

 

 

Leave a Reply

Your email address will not be published. Required fields are marked *