60% solution ជាវិធីនៃការគ្រប់គ្រងប្រាក់ដែលបង្កើតឡើងដោយលោក Richard Jenkins។ សម្រាប់វិធីនេះ គឺយើងធ្វើការបែងចែកប្រាក់ជា២កញ្ចប់ ដែលមួយកញ្ចប់គឺ៦០%នៃប្រាក់ចំណូលរបស់អ្នក និងមួយកញ្ចប់ទៀតគឺ៤០%នៃចំណូលរបស់អ្នក។
៦០%នៃចំណូលរបស់អ្នកត្រូវបានចំណាយទៅលើ committed expenses។ Committed expenses រួមមានការចំណាយលើថ្លៃអាហារ, ឈ្នួលផ្ទះ, ថ្លៃទឹកភ្លើង, ពន្ធ, ថ្លៃសាលារៀនរបស់កូន ព្រមទាំង subscription service ផ្សេងៗ។ល។
ចំណែកឯកញ្ចប់ ៤០%នៃប្រាក់ចំណូលរបស់អ្នកត្រូវធ្វើការបែងចែកជា៤ថែមទៀត ដែល៖
ក.១០% ត្រូវសន្សំសម្រាប់ពេលអ្នកចាស់ចូលនិវត្ត
ខ.១០% សម្រាប់ការសន្សំរយៈពេលវែងដូចជាអ្នកអាចទុកប្រើប្រាស់លើចំណាយធំៗដូចជាការទិញឡានឬផ្ទះថ្មី រួមទាំងសម្រាប់ emergency fund ផងដែរ
គ.១០%សម្រាប់ការសន្សំរយៈពេលខ្លីដែលសម្រាប់ការចំណាយមិនទៀងទាត់ដូចជា ដំណើរកម្សាន្តជាដើម
ឃ.១០% សម្រាប់ការប្រើប្រាស់ផ្សេង (Fun Money) ដែលអ្នកអាចប្រើប្រាស់លើអ្វីក៏បាន
លោក Richard Jenkins បង្កើតវិធីនៃការគ្រប់គ្រងប្រាក់នេះឡើងក៏ព្រោះតែគាត់គិតថាគោលបំណងពិតប្រាកដនៃការធ្វើគម្រោងថវិកាគឺដើម្បីការពារចំណាយច្រើនហួសហេតុ ព្រោះមិនថាអ្នកចាយច្រើនហួសហេតុទៅលើអ្វីក៏ដោយ ចុងបញ្ចប់អ្នកនឹងធ្លាក់ខ្លួនជំពាក់បំណុលអ្នកដទៃ។ មួយវិញទៀត គាត់ក៏បានលើកឡើងថាអ្នកអាចកែតម្រូវតួលេខឲ្យខុសពី៦០%បាន ពោលគឺអាស្រ័យទៅតាមលទ្ធភាព និងស្ថានភាពគ្រួសាររបស់អ្នក។
ខ្លឹមសារអត្ថបទទាំងស្រុងពី៖ CamboFinance