ស្ថានទូតកម្ពុជាពិភាក្សាជាមួយប៉ូលីសកូរ៉េ និងភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយផ្លូវច្បាប់ជូនស្រ្តីខ្មែរ ១ រូប ដែលរងហឹង្សាពីប្តីកូរ៉េ

សេអ៊ូល៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បានចុះជួបពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ជូនស្រ្តីខ្មែរមួយរូប ដែលរងគ្រោះដោយអំពើហឹង្សាពីប្តីកូរ៉េ។

លោកទូត ឡុង ឌីម៉ង់ បានជួបពិភាក្សាជាមួយមជ្ឈមណ្ឌលគាំពារស្រ្តីទីក្រុងសេអ៊ូល និងប៉ូលីសកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់ជូនស្រ្តីខ្មែររៀបការប្តីកូរ៉េមួយរូប ប្អូនស្រី ហ. ហ. ដែលបានរងគ្រោះដោយសារអំពើហឹង្សាក្នុងគ្រួសារពីសំណាក់ប្តីកូរ៉េ។

ប្អូនស្រី ហ. ហ. ជាអ្នកខេត្តក្រចេះ ដែលទើបនឹងឡើងមកដល់កូរ៉េបាន ២​ ខែប៉ុណ្ណោះ តែរស់មិនចុះសម្រុងជាមួយប្តីកូរ៉េ ហើយតែងរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភបំពានសិទ្ធិជាច្រើនទៀត។

លោកឯកអគ្គរាជទូតបានលើកទៀតថា ប្អូនស្រីជានារីខ្មែរដែលស្ថិតនៅក្នុងរង្វង់នៃការការពារជាអាទិភាពសម្រាប់ស្ថានទូតកម្ពុជាយើង ដូចនេះទាំងស្ថានទូត ទាំងមេធាវី ទាំងអជ្ញាធរកូរ៉េត្រូវចូលរួមរកដំណោះស្រាយផ្ដល់យុត្តិធម៌ជូន និងគាំពារប្អូនតាមគ្រប់រូបភាព។

 

Leave a Reply

Your email address will not be published. Required fields are marked *