កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅទីក្រុងសេអ៊ូលបានប្រកាសអំពីការប្រកួតប្រជែងសំណេរ 2020 ASEAN-Korea Academic Essay Contest សម្រាប់សិស្ស និស្សិតនៃប្រទេសអាស៊ាន និងកូរ៉េ។
ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងបរិការណ៍នៃការជំរុញបង្កើនភាពជាដៃគូរវាងអាស៊ាន និងកូរ៉េ ដែលជាលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវីយ៍អាស៊ាន-កូរ៉េ កាលពីឆ្នាំ២០១៩ និងការបន្តជំរុញទំនាក់ទំនងរវាងដៃគូទាំងពីរ សម្រាប់ដំណាក់កាលខាងមុខទៀត។ ក្នុងនោះដែរ ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមិនធ្លាប់មានលើទំនាក់ទំនងជាសាកល រួមមានទាំងកិច្ចសហប្រតិបត្តិការអាស៊ាន និងកូរ៉េផងដែរ ដែលទាមទារឱ្យមានការួបរួមគ្នារវាងគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលជាអវិជ្ជមាននេះ។
ដូចនេះហើយ ការប្រកួតប្រជែងនេះជាការបំផុសឱ្យមានការចូលរួមកាន់តែសស្រាក់សស្រាំពីសំណាក់សិស្ស និស្សិត ដើម្បីផ្តល់ជាធាតុចូលក្នុងការបម្លែងបញ្ហាប្រឈម ភាពមិនច្បាស់លាស់ចំពោះមុខនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ឱ្យទៅជាឱកាស និងចំនុចវិជ្ជមានដែលត្រូវបន្តអនុវត្ត និងជំរុញបន្ថែមទៀត។
ប្រធានបទ៖ ភាពជាដៃគូឌីជីថលរបស់អាស៊ាន-កូរ៉េ នៅក្នុងបរិបទក្រោយជម្ងឺកូវីដ-១៩
លក្ខខណ្ឌចូលរួម៖
- ជាសិស្ស ឬនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
- មានការគាំទ្រ (Endorsement) ពីសំណាក់សាស្រ្តាចារ្យណែនាំ
- អ្នកចូលរួមអាចចូលរួមគ្នាជាក្រុមបានដល់ចំនួន ២ រូប
ភាសា៖
- សំណេរជាភាសាអង់គ្លេស ឬកូរ៉េ
- អត្ថបទសង្ខេប (Abstract) ត្រូវជាភាសាអង់គ្លេស សម្រាប់គ្រប់សំណេរទាំងអង់គ្លេស និងកូរ៉េ
កាលបរិច្ឆេទកំណត់៖
- កាលបរិច្ឆេទផ្ញើសំណេរ៖ ត្រឹមថ្ងៃទី ៨ វិច្ឆិកា ២០២០ (ម៉ោងកូរ៉េ)
- កាលបរិច្ឆេទប្រកាសលទ្ធផល៖ ថ្ងៃទី ១០ ធ្នូ ២០២០
ឯកសារតម្រូវការ៖
- អត្ថបទសំណេរ
- អត្ថបទសង្ខេប (Abstract)
- ពាក្យស្នើសុំ (របស់បេក្ខជន)
- លិខិតឧទេ្ទសនាម (Recommendation Letter)
រង្វាន់៖
- ជ័យលាភីលេខ១៖ ២ ០០០ ០០០ វ៉ុន
- ជ័យលាភីលេខ២៖ ១ ០០០ ០០០ វ៉ុន
- ជ័យលាភីលេខ៣៖ ៥០០ ០០០ វ៉ុន
កម្មវិធីប្រកួតប្រជែងនេះ រៀបចំដោយ៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ, មជ្ឈមណ្ឌលសិក្សាអាស៊ាន-ឥណ្ឌា នៃសភាការទូតជាតិកូរ៉េ, និងវិទ្យាស្ថាន CSIS Indonesia។
គាំទ្រដោយ៖ លេខាធិការដ្ឋានអាស៊ាន, ក្រសួងការបរទេសកូរ៉េ, បណ្តាញសាកលវិទ្យាល័យអាស៊ាន។
សម្រាប់ឯកសារ និងព័ត៌មានលម្អិតផ្សេងៗ៖ គេហទំព័រមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ