សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល បានជូនដំណឹងដល់ប្រជាពលខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់ អំពីការផ្អាកឈប់ចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន (Temporary Travel Document) ដល់ទារកខ្មែរដែលមានអាយុតិចជាង ១ ឆ្នាំ ដែលត្រូវធ្វើដំណើរទៅកម្ពុជាជាមួយអ្នកដ៏ទៃមិនមែនជាឪពុក ឬម្តាយនោះទេ។
ការអនុវត្តថ្មីនេះ គឺយោងតាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងគោលបំណងចូលរួមការពារ សុខុមាលភាពទារក និងដើម្បីបង្ការការឆ្លងជំងឺកូវីដ ១៩ ចំពោះទារក។
សូមប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាប ចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត និងចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយ។