កោះកុង៖ វិទ្យាល័យកោះកុង ដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង នឹងត្រូវប្តូរទៅជាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បើតាមប្រកាសលេខ ១៦២៩ អយក. ប្រក. ចុះថ្ងៃទី ៣ កញ្ញា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ដែលនឹងបង្កើតថ្មីនេះ នឹងផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញមេកានិច និងអគ្គិសនី ដែលស្របទៅតាមក្របខណ្ឌគុណវុឌ្ឍិជាតិ ចាប់ពីកម្រិត ១ ដល់ កម្រិត៤។