សេអ៊ូល៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានលើកឡើងពីអារម្មណ៍រំភើប និងកក់ក្តៅដែលបានទទួលបានសារគាំទ្រលើកទឹកចិត្តពីសំណាក់ក្រុមការងាររបស់ក្រុមហ៊ុន RUTC Academy របស់កូរ៉េ។
តាមរយៈទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក្រុមហ៊ុន RUTC Academy ជាក្រុមហ៊ុនរបស់កូរ៉េ ដែលមិនគ្រាន់តែលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាសម្រាប់ការនាំចេញមកកូរ៉េតែប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញកសិកម្មដល់ពលករខ្មែរចប់អាណត្តិពីកូរ៉េ ដើម្បីនិរន្តរភាពការងារក៏ដូចជាប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។
លោកទូត ក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុន RUTC Academy កំពុងអនុវត្តគម្រោងដាំម្ទេសស្រស់ទ្រង់ទ្រាយធំនៅកម្ពុជាសម្រាប់នាំចូលមកកូរ៉េទៀតផង។
សូមទស្សនាខ្លឹមសារនៃវិដេអូគាំទ្រលើកទឹកចិត្តពីសំណាក់ក្រុមការងាររបស់ក្រុមហ៊ុន RUTC Academy របស់កូរ៉េ ខាងក្រោមនេះ៖