ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានទទួលថែមទៀតនូវម៉ាសចំនួន 1000 ដែលជាការចូលរួមចំណែកជាមួយសកម្មភាពចែកជូនប្រជាពលរដ្ឋខ្មែរ

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានទទួលថែមទៀតនូវម៉ាសចំនួន 1000 ដែលជាការចូលរួមចំណែកជាមួយសកម្មភាពចែកជូនប្រជាពលរដ្ឋខ្មែរយើងនៅកូរ៉េ ពីក្រុមហ៊ុន Pandagram ក្រោមកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលគាំពារពលករបរទេសនៃទីក្រុងអានសាន។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត ក៏បានអំពាវនាវបងប្អូនដែលមានតំរូវការ មេត្តាបន្តផ្ញើឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានមកផេកហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីក្រុមការងាររៀបចំផ្ញើជូនរួមជាមួយនឹងទឹកអាល់កុលលាងដៃដោយឥតគិតថ្លៃ គ្រាន់តែអ្នកទទួលបង់ថ្លៃបញ្ញើរជាការស្រេច។

Leave a Reply

Your email address will not be published. Required fields are marked *