១ សប្តាហ៍ក្រោយទីក្រុងសេអ៊ូលតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈ មានករណីល្មើសមិនពាក់ម៉ាស់កើនឡើងរហូតដល់ ១៧ ដង

សេអ៊ូល៖ ក្នុងរយៈពេល ១​ សប្តាហ៍ ដែលទីក្រុងសេអ៊ូលដាក់ចេញបទបញ្ជាតម្រូវឱ្យពាក់ម៉ាស់ជាប់ជានិច្ចនៅទីសាធារណៈ មានការរាយការណ៍ពីការល្មើសមិនពាក់ម៉ាស់កើនឡើងដល់ ១៧ ដងលើសធម្មតា បើតាមទិន្នន័យផ្តល់ឱ្យពីប៉ូលីសក្រុងសេអ៊ូល។

ចាប់តាំងពីថ្ងៃទី ២៤ សីហា ដែលរដ្ឋាភិបាលកូរ៉េបានដាក់បទបញ្ជាឱ្យអ្នកនៅទីក្រុងសេអ៊ូល ពាក់ម៉ាស់ជាប្រចាំនៅទីសាធារណៈ។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ មានការរាយការណ៍ពីករណីល្មើសមិនពាក់ម៉ាស់ដល់ ១២៨០ ករណី ដែលមានជាមធ្យមដល់ ២៥៦ ករណីក្នុង១ថ្ងៃ ដែលច្រើនជាងដល់ ១៧ ដង នៃការរាយការណ៍ធម្មតាមុនពេលមានការដាក់បញ្ជា បើតាមការលើកឡើងរបស់ក្រុមការងារប្រឆាំងជម្ងឺឆ្លងនៃប៉ូលីសក្រុងសេអ៊ូល។

នៅក្នុងរបាយការណ៍នោះ ប៉ូលីសកូរ៉េបានលើកឡើងថា ៤១ ករណីត្រូវបានចាត់ចូលជាបទល្មើស ដែលក្នុងនោះ ៣១ ករណីត្រូវបានព្រមាន ខណៈ ១០ ករណីទៀតត្រូវទទួលការផាកពិន័យ។ ក្នុងចំណោមករណីល្មើសភាគច្រើន គឺការប៉ះសំដីរវាងអ្នកបើកបរតាក់ស៊ី និងរថយន្តក្រុង ដែលត្រូវបានអ្នកល្មើសមិនពាក់ម៉ាស់ជេរប្រមាថ ក្រោយពីអ្នកទាំងនោះត្រូវបានអ្នកបើកបរប្រាប់ឱ្យពាក់ម៉ាស់ទៅតាមការណែនាំ។

ត្រឹមព្រឹកថ្ងៃចន្ទនេះ ករណីឆ្លងកូវីដ-១៩ មាន ២៤៨ ​ករណី ដែលក្នុងនោះ ២៣៨ ករណីជាករណីឆ្លងពីក្នុងសហគមន៍។

មើលអត្ថបទ៖ ចែករំលែកផង!! អ្នកនៅសេអ៊ូលនឹងត្រូវពាក់ម៉ាស់ជាប់ជានិច្ច ពេលនៅទីសាធារណៈ ចាប់អនុវត្តពីថ្ងៃចន្ទស្អែកនេះទៅហើយ

អ្នកធ្វើដំណើរពាក់ម៉ាស់ នៅស្ថានីយ៍រថភ្លើងក្រោមដីនៅសេអ៊ូល

Leave a Reply

Your email address will not be published. Required fields are marked *