ក្រុមគ្រូពេទ្យកូរ៉េ និងក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ធ្វើសិក្ខាសាលាអនឡាញ ចែករំលែកបទពិសោធន៍គ្នាក្នុងអំឡុងពេលកូវីដ-១៩

សេអ៊ូល៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអនឡាញរវាង ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យស៊ូនឈុនយ៉ាង SoonChunHyang University Hospital ជាមួយក្រុមគ្រូពេទ្យក៏ដូចជានិស្សិតពេទ្យកម្ពុជាយើង បើតាមទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតនៅព្រឹកថ្ងៃទី ២៩ សីហានេះ។

ក្នុងឱកាសនៃការរៀបចំសិក្ខាសាលានេះ លោកឯកអគ្គរាជទូតបានលើកឡើង ក្នុងអំឡុងពេលដ៏លំបាកនេះ កម្មវិធីសិក្ខាសាលានេះ រៀបចំឡើង ពិតជាមានអត្ថប្រយោជន៍សំខាន់ក្នុងការចែករំលែកបទពិសោធន៍គ្នាអំពីការគ្រប់គ្រងចាត់ចែងដោះស្រាយក្នុងអំឡុងវិបត្តិនេះពីគ្នាទៅវិញទៅមក។

ក្នុងនោះដែរ លោកទូតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានផ្ដល់ជាជំនួយចំនួន ៣០ ម៉ឺនដុល្លារ និងឧបករណ៍តេស្តកូរ៉ូណា ចំនួន ៨៦០០ ឈុត ដល់ក្រសួងសុខាភិបាលកម្ពុជា ហើយរួមទាំងបានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល គឺជាសសរស្តម្ភមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *